រឿង ! ពីរនាក់ម៉ែកូនអានសំបុត្រៈ

T

រឿង ! ពីរនាក់ម៉ែកូនអានសំបុត្រៈ
សំបុត្រណាគេម៉ែ ?(កូនស្វាសួរ) សំបុត្រឪឯង(ម៉ែតប) ចូលឆ្នាំនេះគាត់មិនបានមកទេរវល់តែជាប់កូវីដកូន ។ ម៉ែអានសំបុត្របន្តរហូតចប់ទើបពោលថាៈ ការលំបាកបំផុតនៅក្នុងគុកជីវិតគឺការគេចចេញពីគំនិតខ្លួនឯង ។ គ្មានសម្បត្តិណាស្មើនឹងសម្បត្តិវិជ្ជា ក៏គ្មានភាពក្រីក្រណាស្មើនឹងភាពល្ងង់ខ្លៅដែរ ព្រោះតែភាពល្ងង់ខ្លៅនេះហើយទើបមនុស្សជាច្រើនក្លាយទៅជាទាសករនៃគំនិត មិនអញ្ចឹងឬកូន ?។ កូនងើបមើលមុខម៉ែបន្តិចទើបនិយាយដោយមិនចាំបាច់មើលមុខម៉ែបន្តៈ មេស្វាទាំងឡាយ គិតអីមិនគីតទេ នាំគ្នាគិតតែពីរឿងប្រច័ណ្ឌប្តី បាត់មួយជំហានមិនបានទេ ម៉ែឯងក៏អញ្ចឹងដែរ កុំថាតែគេ ! ។ ម៉ែដាក់សំបុត្រចុះពីដៃ បោចក្បាលកូនញាប់ដៃ ! មាត់ម៉ែស្រែកថា ​នំបញ្ចុកឆ្ងាញ់ត្រង់អាថែមល្បោយនឹងតើ អាកូនចោលម្សៀត !

Comments