រូបសំណាកធ្វើពីស្ពាន់ធំៗ ត្រូវបានលេចរូបរាងឡើងជាបន្តបន្ទាប់នៅក្នុងខេត្តព្រះសីហនុ ដែលជាទីក្រុងបែបទំនើប។ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ ដែលមានដូចជា រូបបដិមាព្រះឧមា-មហេសូរ កម្ពស់៩ម៉ែត្រ, រូបសំណាកសីហរាជមុខ៣ កម្ពស់៩ម៉ែត្រ និងរូបព្រះថោង នាងនាគ កម្ពស់២១ម៉ែត្រ ពេលនេះក្រុមអ្នកជំនាញកំពុងដំឡើងរូបសំណាកថ្មីមួយទៀត គឺរូបព្រះស្កន្ទ ដែលមានកម្ពស់ប្រមាណ ៦ម៉ែត្រ។_1656062093.jpg)
លោក លី រស្មី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់សារព័ត៌មានThmeyThmey25ថា រូបសំណាកព្រះស្កន្ទដែលធ្វើឡើងពីស្ពាន់នេះ ត្រូវបានចំណាយពេលគូរ និងចាក់ស្ពាន់ក្នុងប្រទេសកម្ពុជាប្រមាណ ៧ខែ។ រូបសំណាកព្រះស្កន្ទអាចធ្វើនៅកម្ពុជាបាន ព្រោះមិនមានទំហំធំដូចរូបព្រះថោងនាងនាគ ជាហេតុធ្វើឱ្យរោងចក្រស្ពាន់នៅកម្ពុជា អាចមានសមត្ថភាពចាក់ស្ពាន់រូបសំណាកនេះបាន។

