សមុទ្រឈើ ភ្នំបាយឆៅ ជាសមុទ្រដែលមានទេសភាពព្រៃឈើដ៏ស្រស់ស្អាតបំផុតដែលស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ហេីយវាស្ថិតនៅខាងជើងឆៀងខាងលិចក្រុងសែនមនោរម្យ និងនៅជិតភ្នំដោះក្រមុំ ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីរង្វង់មូលគោព្រៃប្រមាណ១៥នាទី។

