គ្រប់ពេលវេលា មិនយូរទេ ថ្ងៃណាមួយអ្នកនឹងមានការយល់ដឹងកាន់តែច្បាស់ពីមូលហេតុនៃជីវិតនិងផលវិបាករបស់វា រហូតដល់អ្នកមិនអាចដើរចូលផ្លូវខុសបាន ។ សញ្ញាដែលបញ្ជាក់ថា បញ្ញាបានកើតឡើងគឺនៅពេល គេមានចម្ងល់សមហេតុផលហើយស្វែងរកចម្លើយឃើញដោយខ្លួនឯង គេចេះដើរចេញពីកំហុសឥតអាល័យ គេឆ្លងកាត់បញ្ហាបាន គេរក្សាភាពថ្លៃថ្នូរឲ្យជីវិតបាន ។ មនុស្សដែលមានការមិនសប្បាយចិត្ត បាត់បង់ភាពក្លាហាន កើតក្តីកង្វល់ផ្សេងៗនិងការធ្លាក់ទឹកចិត្ត មានន័យថា គេកំពុងតែដំណើរការប្រឆាំងនឹងឋាមពលជីវិតខ្លួនឯង ឬ កំពុងតែជាប់អន្ទាក់គំនិតក្នុងភាពអាត្មានិយមព្រោះគេគិតថា គេកំពុងតែបានអីពីលោកនេះ ! ។

