+ការកើតឈឺសាច់ដុំនិងវិធីព្យាបាល
មូលហេតុគឺបណ្តាលមកពីការប្រើប្រាស់កំលាំងសាច់ដុំខ្លាំងពេកនិង ដួល ធ្លាក់ពីទីខ្ពស់ចុះមកក្រោមឬបានជួបគ្រោះថ្នាក់ផ្សេងៗតែរ
នៅពេលលោកអ្នក ហាត់ប្រាណ ឬលេងកីឡាហើយអ្នកក៏អាចឈឺសាច់ដុំនៅពេលដែលអ្នកហាត់ប្រាណដោយសារអ្នក
មិនបានកម្ដៅសាច់ដុំជាមុនតែរសម្រាប់លោកអ្នកដែលមានការងារ ឬមុខរបរ ដែលត្រូវលើករបស់ធ្ងន់ៗជាប្រចាំ ឬក៏អ្នកជាកីឡាករនឹងឧស្សាហ៍
ឈឺសាច់ដុំហើយវានឹងអាចរ៉ាំរ៉ៃតែរបើសិនជាអ្នកមិនចេះថែទាំ និងព្យាបាលវាឲ្យបានត្រឹមត្រូវផងដែរ។
វិធីព្យាបាលមានពីរគឺ វិធីវេជ្ជសាស្ត្រនិងវិធីធ្វើនៅផ្ទះ
វិធីវេជ្ជសាស្ត្រមាន
- អ្នកត្រូវប្រើថ្នាំបំបាត់ការឈឺចាប់ តាមការណែនាំវេជ្ជសាស្ត្រ
-ត្រូវម៉ាស្សា
- អ្នកត្រូវធ្វើលំហាត់ប្រាណដែលជួយឲ្យសាច់ដុំជាសះស្បើយ
-បើគ្មានភាពធូរស្បើយ អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យផងដែរ។
វិធីនៅផ្ទះមាន
-សម្រាកសាច់ដុំ និងមិនធ្វើការច្រើន
-អ្នកត្រូវ ស្អំទឹកកកម្ដងចាប់ពី ១០ ទៅ ១៥នាទី ឡើងទៅ នៅកន្លែងឈឺចាប់
- ត្រូវប្រើបង់រុំបន្តឹង
-អ្នកត្រូវធ្វើចលនាខ្លះៗដើម្បីឲ្យឈាមហូរបានល្អ និងកាត់បន្ថយហើមផងដែរ។

