ប្រាសាទអង្ករវត្ត

T

ប្រាសាទអង្ករវត្តមាន ទីតាំងស្ថិតនៅភាគខាងជើងនៃក្រុង សៀមរាប ក្នុងស្រុកសៀមរាបមានចំងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវ​ កូម៉ៃ ឬ ផ្លូវសាលដឺហ្គោល។ ប្រាសាទនេះសាងសង់នៅដើម ស.វ​ ទី១២ ដោយព្រះបាទ សួរ្យវរ្ម័នទី២ (១១១៣-១១៥០) ដើម្បីឩទ្តិសថ្វាយ ព្រះវិស្ណុ ក្នុងព្រហ្មមញ្ញសាសនា ។ ប្រាសាទនេះជា កន្លែងទេសចរណ៍បែបវប្បធម៏មួយដ៏ល្បីល្បាញជុំវិញពិភពលោក។ រមណីដ្ឋាននេះមានភ្ញៀវជាតិ និង អន្តរជាតិចូលមកទស្សនាកម្សាន្តយ៉ាងច្រើន កុះករដើម្បី បានដឹង ទីកេរណ៍ដំណែលនៃមរតករបស់បុព្វបុរសជំនាន់ដើមដែលបានបន្សល់ទុក។ អច្ចរិយវត្ថុមួយនេះត្រូវបានបញ្ជូលក្នុងតំណែងបេតិកភ័ណ្ឌពិភពលោក ថែមទៀតផង។ ម្យ៉ាងវិញទៀតតំបន់ទេសចរណ៍មួយនេះពិតជាបានផ្តល់នូវភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ទាំងកន្លែងហូប និង កន្លែងស្នាក់នៅ ។​ជាមួយនឹងទេសភាពដែលស្រស់បំព្រងនៃដើមឈើត្រជាក់ក្នុងដំណើរកម្សាន្តរបស់គេ។

Comments