ទានគឺជាចរន្តសេដ្ឋកិច្ចដ៏ធំក្នុងសង្គម ទានគឺជាការបរិច្ចាកចំពោះមនុស្សជាតិក្នុងពេលកំពុងរងគ្រោះដោយភាពអត់ឃ្លាន ដោយមហន្តរាយផ្សេងៗ ។ បើម្នាក់ៗបានលុយគិតតែពីសន្សំទុក មិនព្រមធ្វើចរាចរ តើស្មានថាអំពើបែបនោះនាំឲ្យខ្លួនបានសុខឬ ? តើសង្គមនឹងបានអ្វីរស់ទៅ បើមិនបង្កើតការងារឲ្យមនុស្ស ! គ្មានអ្នកណាសុខចិត្តដេកស្លាប់ទាំងក្តីស្រេកឃ្លាននោះទេ ច្បាស់ជាត្រូវហែករបងឆ្លងគុកស្វែងរកអាហារដើម្បីសំរន់ក្តីស្រេកឃ្លានជាមិនខាន ។ ព្រះពុទ្ធឈ្វេងយល់ពីបញ្ហានេះ ទើបព្រះអង្គរៀបចំលំដាប់សំខាន់សម្រាប់ឃរាវាសធម៌ គឺ ទាន សីល ភាវនា ដែលយើងត្រូវយល់ឲ្យបានច្បាស់ពីបញ្ហានេះ « ទាន ត្រូវទាក់ទងនឹងចេតនាអ្នកធ្វើ ទាក់ទងនឹងគុណភាពវត្ថុទាន និងគុណភាពចិត្តអ្នកទទួល » ព្រះពុទ្ធត្រាស់ថា បើអ្នកណាបានដឹងពីផលនៃទាន នោះគេនឹងមិនហ៌ានបរិភោគមុនការឲ្យទានឡើយ ! « ទានអ្នកណាឲ្យ អ្នកនោះទទួល មិនមែនអ្នកណាឲ្យ អ្នកនោះអស់នោះទេ » ទានមិនមែនឥតហេតុ ឥតផលឡើយ !
ការរស់នៅ គឺបានពីអ្វីដែលយើងមាន តែជីវិតគឺបានពីអ្វីដែលយើងឲ្យ !។

