សង្គមមនុស្ស ! គឺជាទីកន្លែងដែលសំបូរទៅដោយការបោកប្រាស់ បើអ្នកគ្មានចំណេះដឹងក្នុងខ្លួនទេ គ្មានបទពិសោធជាមួយការបោកប្រាស់ អ្នកនឹងជួបតែការបោកប្រាស់ពីមនុស្សដែលមានអាជីពជាមិនខាន ។ ការអប់រំក្រៅពុទ្ធសាសនា ធ្វើឲ្យមនុស្សចេះធ្វើអំពើល្អចំពោះតែខ្លួនឯង និងសាច់ញាតិខ្លួនឯងតែប៉ុណ្ណោះ ! មិនសូវមានអ្នកណាធ្វើអំពើល្អចំពោះអ្នកដទៃដោយសុទ្ធចិត្តនោះទេ ! ។ អំពើល្អក្តី អំពើអាក្រក់ក្តី គឺសុទ្ធតែជាមធ្យោបាយរបស់មនុស្ស ធ្វើទៅកាន់មនុស្សដើម្បីចំរាញ់យកផលប្រយោជន៍ពីគ្នាដោយគ្មានសីលធម៌តែប៉ុណ្ណោះ ! ព្រះពុទ្ធជ្រាបច្បាស់ពីបញ្ហានេះ លោកបានអប់រំលើកទឹកចិត្តជនរងគ្រោះឲ្យមានការតស៊ូក្នុងជីវិត ព្រះអង្គបានពន្យល់ពីដំណើរជីវិតដល់សត្វលោកដែលខ្លាំង ឲ្យមើលឃើញពីតំលៃនៃសេចក្តីស្រឡាញ់និងការអាណិតអាសូរគ្នា ឲ្យស្គាល់ពីភាពរីករាយនឹងការបាន និងភាពរីករាយដោយការលះបង់ រីករាយនឹងការឲ្យ ដែលមានលក្ខណះជ្រះថ្លាឆ្អែតស្ងប់ស្ងាត់ ខុសពីរីករាយនឹងការបានដែលមានលក្ខណះតក់ក្រហល់អន្ទះអន្ទែង ហើយរឹតតែចង់បានកាន់តែខ្លាំងឡើង រហូតដល់លោកនេះត្រូវវិនាសទៅដោយសារតែការចង់បានរបស់មនុស្ស ! តណ្ហាគឺដូចជាភ្នក់ភ្លើង បើអ្នកនៅតែដាក់អុសវានៅតែឆេះរហូត ! ។ ជីវិតសន្តិភាព គិតក្តី និយាយក្តី ធ្វើក្តី ដឹងតែពីការចែករំលែកសុខទុក្ខគ្នា គ្មានការបែងចែកមានក្រ អាក្រក់ល្អ ! គ្រាន់តែនឹកក៏សប្បាយរីករាយក្នុងចិត្តដែរ !
អោហ៍សន្តិភាពចិត្តអើយ ! អ្នកមានតំលៃក្នុងលោកនេះណាស់ ! សូមអ្នកកុំស្លាប់បាត់ពីក្នុងចិត្តខ្មែរឲ្យសោះ ! ។

