ស្វែងរកការរស់ក្នុងភាពស្លាប់ លោកនេះមានពិសបង្ក្រាបពិស បញ្ហានៅក្នុងលោកសុទ្ធតែមានដំណោះស្រាយទាំងអស់ ចំណុចស្លាប់រស់តែងមាននៅលើខ្លួនមនុស្សម្នាក់ៗជានិច្ច ដែលគេហៅថា ចំណុចខ្លាំងចំណុចខ្សោយ ។ មនុស្សខ្លាំងតែងព្យាយាមលុបបំបាត់ចំណុចខ្សោយរបស់ខ្លួនជានិច្ច ចំណុចខ្សោយនោះព្រះពុទ្ធត្រាស់ហៅថា ជាកិលេស ! ពុទ្ធបរិស័ទល្អមិនអាចគាំទ្រកិលេសខ្លួនឯងជាដាច់ខាត ជួបយប់សម្លាប់យប់ ជួបថ្ងៃសម្លាប់ថ្ងៃ មិនជួបសោះក៏ពែនភ្នែនស្វែងរកវាឲ្យឃើញដែរ បច្ចេកទេសសម្លាប់កិលេសគឺសីល សមាធិ វិបស្សនានេះហើយ ពិសោធមើលសិនទៅ កុំទាន់គិតថាវាគ្មានប្រសិទ្ធិភាពឲ្យសោះ ! ។
ស្រមោចមិនដែលឃើញស្លាប់នៅក្នុងពាងអំបិល វាតែងតែស្លាប់នៅក្នុងពាងស្កជានិច្ច មនុស្សខ្លាំងតែងដឹងច្បាស់ថា អ្វីដែលផ្អែមពេក វាមិនមែនជាស្កទេ !។

