ប្រវត្តិទៀនព្រលឹង

T

ប្រវត្តិទៀនព្រលឹង ! មានតំណាលថា សំឡាញ់ពីរនាក់ទៅយកឃ្មុំក្មុងព្រៃ ម្នាក់រកឃ្មុំមិនបានទៅជួបខ្ទមអ្នកតាក៏ជេរត្មិះតិះដៀលអ្នកតាថា ចង្រៃមកពីអ្នកតាមិនជួយ ។ អ្នកតាក្រោធជាខ្លាំងក៏កាច់ឲ្យព្រាននោះចុះក្អួត សម្លាញ់ឃើញបែបនេះបានយកក្រមួនឃ្មុំលុញជាទៀនប្រាប់ថាទុកបំភ្លឺរកផ្លូវទៅផ្ទះវិញ ព្រាននោះបានដាច់ខ្យល់ស្លាប់ក្នុងព្រៃទៅ ។ សម្លាញ់បានមកផ្ទះប្រាប់ប្រពន្ធតាមដំណើរ លុះវេលាយប់មកដល់ប្រពន្ធព្រានបានសុបិន្តឃើញប្តីកាន់ភ្លើងទៀនក្រមួនមកផ្ទះមែន ហើយផ្តែផ្តាំឲ្យប្រពន្ធខំរក្សាសីល ធ្វើទានឧទ្ទិសបុណ្យឲ្យខ្លួនផង ។ ប្រពៃណីទៀនព្រលឹងមានចាប់ពីត្រឹមនោះមក !

Comments