យើងបានចិញ្ចឹមមាត់អស់មួយជីវិត

T

យើងបានចិញ្ចឹមមាត់អស់មួយជីវិត យើងបារម្ភតែពីអ្វីដែលត្រូវនាំចូលមាត់ មិនសូវបារម្ភពីអ្វីដែលនាំចេញពីមាត់នោះទេ ! យើងបានប្រើភ្នែកពេញមួយជីវិត យើងបង្ហូរទឹកភ្នែកដើម្បីតែខ្លួនឯង មិនសូវដែលបានបង្ហូរទឹកភ្នែកដើម្បីអ្នកដទៃទេ យើងបានប្រើត្រចៀកពេញមួយជីវិត ប៉ុន្តែយើងចង់ស្តាប់តែពាក្យសរសើរ មិនចង់ស្តាប់ពាក្យរិះគន់និន្ទា ដោយមិនដឹងថាមនុស្សរីកចំរើនបាន គឺដោយសារតែសម្លេងរិះគន់នោះទេ ! ។ ចាំណា ! ព្រះពុទ្ធបានត្រាស់ថា អាយតនៈទាំង៦(ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត )បើមនុស្សមិនបានអប់រំវាឲ្យបានល្អទេ កុំសង្ឃឹមថាការរស់នៅមានក្តីសុខឲ្យសោះនោះ វាអាចសម្លាប់យើងបានគ្រប់ពេលវេលា ! ។

Comments