តើអារម្មណ៍ក្នុងលោកទាំងអស់ជារបស់យើងឬ ? អារម្មណ៍ឈឺចាប់ អារម្មណ៍រីករាយ អារម្មណ៍ឯកោ អារម្មណ៍កំសត់ឯកោជ្រួលច្របល់ ...តើអារម្មណ៍មួយណាជារបស់យើងឲ្យប្រាកដទៅ ? អារម្មណ៍ទាំងអស់កើតមានព្រោះមានហេតុបច្ច័យនាំឲ្យវាកើត កើតហើយក៏រលត់បាត់ទៅមិននៅក្រោមអំណាច បង្គាប់បញ្ជាមិនបាន ហេតុនេះត្រូវមានសតិកំណត់ដឹងឲ្យត្រឹមតែជាអារម្មណ៍កើតរលត់ មិនមានអ្វីជារបស់ខ្លួននោះទេ កុំជាប់ប្រកាន់ជាមួយវាធ្វើអី ! ។ អារម្មណ៍ទាំងអស់សុទ្ធតែជាគ្រឿងប្រឌិតរបស់រូបធាតុនិងនាមធាតុ វាពឹងអាស្រ័យលើលក្ខ័ណ្ឌជាមួយគ្នាទៅវិញទៅមក វាគ្មានខ្លួនឯងទេ រូបារម្មណ៍កើតឡើងព្រោះអាស្រ័យមានរូបធាតុ - វណ្ណៈរូប - ពន្លឺ - ចក្ខុធាតុ(សំភារៈចក្ខុ) - ផស្សៈ - ចក្ខុវិញ្ញាណធាតុនិងមានចក្ខុទ្វារ ភវង្គ បើគ្មានធាតុទាំងនេះទេរូបារម្មណ៍កើតឡើងមិនបានឡើយ ។

