ពេលខ្លួនចាស់ទៅ ត្រូវអង្គុយនៅជាមួយខ្លួនឯងឲ្យបានច្រើនជាងការអង្គុយនៅជាមួយអ្នកដទៃ បិទភ្នែកស្ងៀមស្ងាត់ឈប់គិតពីលោកនេះ មកពិនិត្យខ្យល់ដង្ហើមដែលជាឋានមិនសុខ មិនទុក្ខ ! ។ មនុស្សខាងក្រៅគ្មាននិយាយអ្វី ក្រៅពីការរិះគន់គ្នាទៅវិញទៅមកនោះទេ អស់ពីវិនិច្ឆ័យអ្នកដទៃ មកវិនិច្ឆ័យខ្លួនឯង គេគ្មានពេលគិតល្អពីអ្នកដទៃនិងខ្លួនឯងឡើយ ។ ធម្មជាតិមួយដែលធ្វើឲ្យយើងមានការខ្វះចន្លោះ គឺសេចក្តីស្អប់ រឿងនេះកើតមកពីយើងមិនបានប្រើមនសិការៈដើម្បីពិនិត្យមើលរឿងរ៉ាវដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាផលវិបាករបស់វា យើងចេះតែផ្អែកលើគុណតំលៃនៃភាពមានះរបស់យើង ពេលណាយើងយល់ពីផលវិបាករបស់ចិត្តស្អប់ យើងនឹងលែងគាំទ្រវាទៀតហើយ ! (បើអ្នកប្រុងតែកើតកំហឹង អ្នកត្រូវគិតពីផលវិបាករបស់វា)។ សមត្ថភាពគឺជាកត្តាសំខាន់ តែភាពឆ្លាតរបស់មនុស្សដែលចង់បង្ហាញពីទេពកោសល្យ បែរជាក្លាយទៅជាអំនួតដ៏គួរឲ្យខ្លាចទៅវិញ ដែលតាមពិតគឺភាពកក់ក្តៅនិងភាពជឿជាក់ទុកចិត្តបានទេដែលអាចបំពេញកិត្តយសឲ្យខ្លួនឯងបាន ! នេះជារឿងសំខាន់ដែលមនុស្សម្នាក់សមនឹងទទួលការជឿទុកចិត្តពីអ្នកដទៃ ។ មនុស្សដែលមានភាពកក់ក្តៅ គឺជាមនុស្សដែលមានសមត្ថភាពនិងមានសេចក្តីស្រឡាញ់ ទើបភាពខ្លាំងរបស់គេក្លាយជាប្រជាប្រិយភាពសម្រាប់មនុស្សទូទៅ មិនមែនជាការគំរាមកំហែង ឬការបោកប្រាសលាក់ពុតទេ ! ។ អារម្មណ៍ល្អបំផុតរបស់មនុស្ស គឺនៅពេលទទួលការបែកបាក់ហើយត្រូវជួបជុំគ្នាឡើងវិញ ! ។

