អ្នកមានអតីតកាលឈឺចាប់ខ្លះ

T

អ្នកមានអតីតកាលឈឺចាប់ខ្លះពិបាកនឹងបោះជំហានទៅមុខណាស់ ! គេមិនអាចបោះបង់វាចោលបានរហូតដល់ធ្លាក់ខ្លួនឈឺផងក៏មាន នេះជាមធ្យោបាយខ្លះៗសំរាប់ជួយខ្លួនឯងឲ្យឆ្លងផុតពីអន្លុងអនុស្សាវរីយ៍ដ៏សែនជូរចត់នេះ ៖
១- ទទួលស្គាល់ថា យើងមិនអាចបំភ្លេចវាបាន តែយើងអាចផ្លាស់ប្តូរទស្សនៈចំពោះវាបាន(ឈប់មើលថាវាជារឿងសំខាន់ កើតហើយរលត់បាត់អស់ទៅឥតមានសេសសល់អ្វីក្រៅតែពីការចងចាំឲ្យឈឺចាប់អត់ប្រយោជន៍)។
២- ត្រូវចាំថា បទពិសោធទាំងអស់នោះវាគ្រាន់តែជាមេរៀនសម្រាប់គិតតែប៉ុណ្ណោះ វាមិនមែនសម្រាប់ឲ្យយើងឈឺចាប់នោះទេ។
៣- ចូរកុំធ្វើពុតថាកន្លងមកនេះ យើងមិនដែលមានការឈឺចាប់ថ្មីៗថែមទៀតឲ្យសោះនោះ យើងមានការឈឺចាប់ម៉ាគរគោក តែហេតុអីក៏យើងមកចងចាំការឈឺចាប់តែរឿងមួយនេះ ?។
៤- ឈប់មើលខ្លួនឯងថាជាជនរងគ្រោះ ចូរមើលឲ្យឃើញថា ខ្លួនគឺជាមនុស្សដែលមានសំណាងបានរួចជីវិតវិញ( យើងនៅមានសំណាងជាងអ្នកស្លាប់ ដែលមិនអាចធ្វើអ្វីបាន) ។
៥- ប្រឈមជាមួយវាដោយការឆ្លុះបញ្ចាំងគិតពិចារណារឿយៗ ហើយឲ្យវាទៅចុះ ! ! ។តើអ្នកមានបទពិសោធអ្វីក្រៅពីនេះទេ ?

Comments