អត្ថន័យវិមុត្តិៈ

T

អត្ថន័យវិមុត្តិៈ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ គឺធ្វើឲ្យមនុស្សបានរួចផុត
១- តាមផ្លូវកាយៈព្រះលោកពន្យល់ឲ្យដឹងពីតំរូវការពិតគឺបច្ច័យ៤(អាហារ សំលៀកបំពាក់ ទីស្នាក់អាស្រ័យនិងថ្នាំសង្កូវ) ក្រៅពីនេះគឺសុទ្ធតែជាតំរូវការក្លែងក្លាយ ធ្វើឲ្យសត្វលោកមិនសូវខ្វល់អំពល់នឹងរឿងឥតប្រយោជន៍មិននាំគ្នាបំផ្លាញផែនដី។
២- រួចផុតតាមផ្លូវចិត្តៈមិនឲ្យចិត្តឈឺចាប់គ្រាំគ្រាដោយសារតែរឿងរបស់លោកនេះ មិនឲ្យសោកសៅខឹងក្រោធ លោភវង្វេងគ្របសង្កត់បាន មិនលុះក្រោមអំណាចលោកធម៌៨ អគតិ៤ ធ្វើឲ្យចិត្តមើលឃើញសេចក្តីពិត ឲ្យចិត្តរកឃើញសេរីភាពមុនពេលស្លាប់និងក្រោយពេលស្លាប់។
៣- ឲ្យរួចផុតតាមផ្លូវសង្គម ព្រះអង្គពន្យល់ឲ្យតំលៃលើវិជ្ជានិងគុណធម៌ ដើម្បីឲ្យសង្គមបានរួចផុតពីអស្ថិរភាព ភាពវឹកវរនិងសង្គ្រាម។ដោយសារសីល៥ធ្វើឲ្យសង្គមមានសីលធម៌ ចរិយាធម៌ សាមគ្គីភាព សន្តិភាពមិនទទួលឥទ្ធិពលវប្បធម៌ពីសង្គមដទៃ។

Comments