ឪវាទលោកម្ចាស់ !

T

ឪវាទលោកម្ចាស់ !
ចូរកំណត់ដឹងត្រឹមវេទនាកើតក្នុងបច្ចុប្បន្ន ហើយលះចោលត្រឹមជាអនតា្ត តែបើវេទនាកើតហើយមិនកំណត់ដឹង នោះ តណ្ហា ឧបាទាន ភពជាតិ ជរា មរណះ សោក បរិទេវ ទុក្ខ ទោមនស្ស ឧបាយាស នឹងកើតឡើងប្រាកដព្រមគ្នាក្នុងខណះពេលនឹង ។ អត់ធន់ជាមួយវេទនា ពីព្រោះវេទនានេះហើយជាទុក្ខអរិយសច្ច បើគ្មានកិលេសមិនឈឺទេ វេទនាកើតឡើងខ្លាំងឬតិចគឺទៅតាមកិលេស ឧបាទាន ប្រសិនបើវេទនាកើតឡើងហើយមិនអត់ធន់ គឺស្មើនឹងមិនអត់ធន់ជាមួយកិលេសខ្លួនឯង ។ ទុក្ខកើតមានតែមិនជាប់ជំពាក់ក៏ឈ្មោះថាអត់មានទុក្ខ ការចាស់ ឈឺ ស្លាប់មាន ប៉ុន្តែគ្មានសេចក្តីទុក្ខជាមួយ ការចាស់ ឈឺនឹងការស្លាប់ ក៏ឈ្មោះថាមិនមានការចាស់ឈឺស្លាប់ ។

Comments