មនុស្សដែលរស់នៅតែឯងបាន

T

មនុស្សដែលរស់នៅតែឯងបាន គឺជាមនុស្សអស្ចារ្យបំផុត គេមិនមែនមានជីវិតឯកោទេ តែមកពីគេមិនឋិតក្រោមឥទ្ធិពលសង្គម ! ។ សមត្ថភាពនៃការរស់នៅតែឯង គឺជាសមត្ថភាពនៃសេចក្តីស្រឡាញ់ ដែលចែកចាយសេចក្តីសុខឲ្យដល់អ្នកដទៃ ។ នេះជាអាថ៌កំបាំងដប់យ៉ាងដើម្បីសន្តិភាពចិត្ត ៖
១- បើកចិត្តឲ្យទូលាយ ទទួលយកអ្វីៗទាំងអស់ កុំជាប់ជំពាក់ កុំអាល័យទៅនឹងអ្វី។
២- កុំស្លាប់ជាមួយចិត្តមានះប្រកាន់
៣- នៅឲ្យឆ្ងាយពីអ្វីដែលខ្លួនគ្មាន(តាមផ្លូវចិត្ត)
៤- ចាប់យកភាពស្ងប់ស្ងាត់ឲ្យក្លាយជាទំលាប់
៥- គេមិនអាចដោះស្រាយបញ្ហាបានដោយចិត្តដដែលៗនោះទេ បង្កើតចិត្តគិតត្រូវដោយខ្លួនឯង ។
៦- កុំចេះតែវាយតំលៃអ្នកដទៃដោយចិត្តគំនិតខ្លួនឯង
៧- គ្រប់គ្រងចិត្តខ្លួនឯងឲ្យបានទើបជីវិតមានក្តីសុខ
៨- ឲ្យតំលៃគំនិតខ្លួនឯងក្រោយពីស្តាប់អ្នកដទៃបានត្រឹមត្រូវហើយ
៩- ជៀសវាងរាល់គំនិតដែលធ្វើឲ្យខ្លួនឯងទន់ខ្សោយ
១០- បោះបង់អតីតកាល កុំព្យាយាមដេកស្រមៃពីអនាគត តែត្រូវព្យាយាមធ្វើក្នុងបច្ចុប្បន្នឲ្យបានល្អបំផុត ! ។ បើទោះជាបរាជ័យក៏ឈប់បារម្ភ កំពុងតែធ្វើក៏ឈប់បារម្ភ បានជោគជ័យក៏ឈប់បារម្ភ ! ក្តីបារម្ភគ្មានបានការអ្វីទាំងអស់ ក្រៅពីលួចឆក់យកភាពរីករាយក្នុងបច្ចុប្បន្នរបស់យើងទៅតែប៉ុណ្ណោះ !

Comments