រមណីដ្ឋានកែច្នៃនៅស្រុកបន្ទាយស្រីមាន...

T

ស្ថានភាពសង្គមសព្វថ្ងៃបានធ្វើឱ្យមនុស្សមានភាពកង្វល់ច្រើន ថែមទាំងមានអារម្មណ៍ធុញថប់ស្ត្រេសទៀតផង ដែលពេលនេះស្ថានភាពធូរស្បើយ មនុស្សយើងគួរតែរកពេលវេលាសម្រាក លំហែរខួរក្បាលនៅកន្លែងដែលមានធម្មជាតិ និងបរិយកាសស្រស់ស្រាយលំហែអារម្មណ៍។

នៅក្នុងនោះ ខេត្តសៀមរាប គឺខេត្តប្រវត្តិសាស្ត្រដែលមិនត្រឹមតែមានប្រាសាទបុរាណរាប់រយដែលជាសម្បត្តិដ៏ថ្លៃថ្លា តែក៏មានសម្បត្តិធម្មជាតិស្រស់ត្រកាលគ្រប់កន្លែង រហូតអាចកែច្នៃជារមណីយដ្ឋានជាច្រើន។ តែប្រសិនជាចង់ទទួលបាននូវទេសភាពថ្មីវាលស្រែ​ខៀវស្រងាត់​ នោះមានតែរមណីយដ្ឋាន « ធម្មជាតិស្រះខ្វាវ » ។

 « ធម្មជាតិស្រះខ្វាវ »  ជារមណីដ្ឋានកែច្នៃ នៅស្រុកបន្ទាយស្រី ដែលមានទេសភាពស្រស់ស្អាតប្លែកភ្នែក ជាមួយនឹងវាលស្រែ​ខៀវស្រងាត់​ច្នៃជាមួយនឹងកន្លែងថតរូបស្រស់ស្អាត មានស្ពានឆ្លងកាត់វាលស្រែ មានដើមផ្កាចម្រុះពណ៌ ជណ្តើរឋានសួគ៌ និងកន្លែងកម្សាន្តជាច្រើនសុទ្ធតែអាចកម្សាន្ត និងថតរូបកម្សាន្តសប្បាយអារម្មណ៍។ ក្រៅពីទទួលបាននូវទិដ្ឋភាពបែបធម្មជាតិបែបនេះ « ធម្មជាតិស្រះខ្វាវ » ក៏មានកន្លែងទទួលទានអាហារបែបស្រុកស្រែជនបទ​ ម្ហូបអាហារឈ្ងុយឆ្ងាញ់ ពិសេសក៏មានលក់កាហ្វេ ភេសជ្ជៈ និងនំឆ្ងាញ់ៗផ្សេងៗជាច្រើនទៀតផងដែរ។

គួរឱ្យដឹងផងដែរថា « ធម្មជាតិស្រះខ្វាវ » មានទីតាំងស្ថិតនៅ ភូមិស្រះខ្វាវ ឃុំ​ត្បែង​ ស្រុក​បន្ទាយ​ស្រី​ ខេត្ត​សៀមរាប ដោយចុះពីរង្វង់មូលយក្ស(បន្ទាយស្រី) បត់ស្ដាំប្រហែល200m បន្ទាប់បត់ឆ្វេង ( បត់ចូលផ្លូវដីក្រហម) ប្េមាណ5500m នោះអ្នកនឹងឃើញ ប៉ាយនៅខាងឆ្វេងដៃ (បត់ចូលតាមប៉ាយ) ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 092458699/0968539969 ៕

Comments

sarith71
ស្អាត​ខ្លាំងណាស់