ការយល់ដឹងពីសុខភាពពោះវៀននិងផ្លូវចិត្ត !
ពោះវៀនគឺជាច្រកចូលដ៏សំខាន់នៃសារធាតុចិញ្ចឹមរបស់រាងកាយ ក្នុងពោះវៀនមានបាក់តេរី(Entero bacterie= Flore intestinal) ជាច្រើនប្រភេទដែលមានមុខងារជួយថែរក្សាសុខភាពពោះវៀនផង និងចូលរួមធ្វើមេតាបូលីសផង ។ ការប្រើថ្នាំសម្លាប់មេរោគមិនត្រឹមត្រូវ អាចសម្លាប់សត្វល្អិតដែលមានប្រយោជន៍ក្នុងពោះវៀនបាន ។ ចំពោះជំងឺផ្លូវចិត្តវិញ គឺជំងឺផ្លូវចិត្តដូចជាការគេងមិនលក់ជាដើម ដែលនាំឲ្យមានការប្រែប្រួលទៅលើចំនួនបាក់តេរីនិងវិបត្តិការរំលាយអាហារ ដែលពេលខ្លះគេយល់ច្រឡំថា គេមានជំងឺក្រពះពោះវៀនរ៉ាំរ៉ៃ ដែលតាមពិតគឺគេមានជំងឺផ្លូវចិត្តសោះ ! ។ ព្រះពុទ្ធត្រាស់ថា ចិត្តនិងកាយមានហេតុជាប់គ្នា ! អ្នកខ្លះមានជំងឺផ្លូវចិត្តទេ ប៉ុន្តែចេះតែគិតថា ខ្លួនមានជំងឺក្រពះពោះវៀនរ៉ាំរ៉ៃជាមិនដាច់ ហើយបដិសេធមិនព្រមទទួលស្គាល់ថាខ្លួនមានជំងឺផ្លូវចិត្តនឹងមិនព្រមលេបថ្នាំផ្លូវចិត្ត ។

