ត្រូវចេះរំដោះខ្លួនចេញពីរលកសញ្ញាអវិជ្ជមាន

T

ត្រូវចេះរំដោះខ្លួនចេញពីរលកសញ្ញាអវិជ្ជមាន ៖
១- ពេលកំពុងធ្វើកិច្ចការដែលលំបាកស្មុគ្រស្មាញ ត្រូវចេះថយចេញដើម្បីសំរាក
២- បើអស់កម្លាំងឬមានអារម្មណ៍ងុយដេកត្រូវរកន្លែងដេកឲ្យលក់ស្រួល មិនមែនដេកគិតទេ ! ការដេកគឺដើម្បីព្យាបាលខ្លួនតាមបែបធម្មជាតិដែលមានប្រសិទ្ធិភាពអស្ចារ្យណាស់(ពេលដេកលក់គឺបានប្តូរ ligne នៃរលកសញ្ញា)ដេកលក់ស្ងប់ចិត្តធ្លាក់ចុះភវង្គ មានកំរិតស្ងប់ស្មើនឹងឧបចារៈសមាធិ ។
៣- បើហត់ខ្លាំងមិនងុយដេក ឬត្រូវអនុវត្តជាប្រចាំ ដើម្បីឲ្យវាក្លាយទៅជាផ្នែកមួយនៃជីវិត គឺ« សមាធិ »ដើម្បីលាងជំរះចិត្តអវិជ្ជមាន ឬ អនុញ្ញាត្តិឲ្យសម្រាមអារម្មណ៍មិនល្អអណ្តែតចេញ(១០ទៅ១៥នាទី)។
៤- រំលឹកដល់វត្ថុ ឬ មនុស្សដែលអ្នកស្រឡាញ់ៈ នឹកដល់គុណព្រះពុទ្ធ គុណមាតាបិតា ឬ កូនប្រពន្ធ ប្តី ដែលអ្នកខិតខំតស៌ូដើម្បីគេ ដើម្បីបង្កើនកម្លាំងចិត្ត នឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដើម្បីបន្សាបរលកអវិជ្ជមានដែលកំពុងតែវាយលុកឬកំពុងតែឆ្លងកាត់រូបកាយអ្នក ! ។

Comments