បើសិនជាអ្នកយល់ច្បាស់ថា

T

បើសិនជាអ្នកយល់ច្បាស់ថា អ្នកគឺជាអ្នកណា ពេលនោះអានុភាពឋាមពលដ៏ក្រៃលែងបានតាំងឡើងក្នុងខ្លួនអ្នក អាចសម្រេចរាល់ក្តីប៉ងប្រាថ្នាបាន ។ អន្ទាក់រាំងស្កាត់ក្នុងរឿងនេះគឺ អ្នកមិនព្រមព្យាយាមស្គាល់ខ្លួនឯងមួយ អ្នកព្រមរស់នៅជាមួយគំនិតទន់ខ្សោយ ឬគំនិតភាន់ច្រឡំមួយ ។ ពេលកូនស្តេចលិជ្ជវីនាំគ្នារត់រកស្រីសោភិនីដែលខ្លួននាំយកមកមុជទឹកលេងកំសាន្ត តែត្រូវស្រីទាំងនោះបោកយកគ្រឿងអលង្ការអស់ពីខ្លួន ពួកគេបានទៅជួបព្រះពុទ្ធ ព្រះអង្គដាស់តឿនឲ្យឈប់ស្វែងរកអ្នកដទៃ ត្រឡប់មកស្វែងរកខ្លួនឯងវិញ ទីបំផុតពួកកូនស្តេចប្រើពេលតែកន្លះថ្ងៃ បានសម្រេចជាព្រះខីណាស្រពអស់ទៅ ព្រោះតែការស្គាល់ខ្លួនឯង។

Comments