១.ហេតុអ្វីចាំបាច់យករឿងស្មុគស្មាញមកដាក់ក្នុងខួរច្រើនម្ល៉េះ? រៀនលះបង់ខ្លះទៅ វាមិនខាតបង់ទេ មានតែចំនេញទេតើ? ខួររបស់យើងមិនមែនធុងសំរាមឯណា ដូច្នេះរឿងមិនល្អ រឿងឈឺក្បាលគួរលះបង់ចោលទៅ។ ចាប់យកអ្វីល្អ រីករាយស្រស់ថ្លា ដែលធ្វើឱ្យជីវិតមានស្នាមញញឹមច្រើនជាងស្នាមដានទឹកភ្នែកទើបវាការប្រសើរក្នុងជីវិតដ៏ខ្លីមួយនេះ។
២.កុំបោះបង់ ឈប់រវល់នឹងខ្លួនឯងដោយសារតែយើងត្រូវបានគេបោះបង់ចោលឲ្យសោះ។ ក្នុងជីវិតយើងតែងជួបនូវការបាត់បង់ជារៀងរាល់ថ្ងៃ ពេលខ្លះយើងបាត់បង់មិត្តភក្តិ បាត់បង់មនុស្សដែលនៅក្បែរខ្លួន បាត់បង់មនុស្សដែលជាទីស្រឡាញ់ពេញចិត្តរបស់យើង តែយើងមិនគួរបណ្តោយឲ្យបាត់បង់ការគ្រប់គ្រងលើខ្លួនឯងនោះទេ!

