វិជ្ជា

T

វិជ្ជាចរណសម្បន្នោជាព្រះនាមទី ៣ របស់​ព្រះអង្គ​គឺ « វិជ្ជាចរណសម្បន្នោ »
វិជ្ជាចរណសម្បន្នោ ទ្រង់​ព្រះនាម​ថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គ​បរិបូណ៌ដោយ​វិជ្ជា៣ វិជ្ជា៨ និង​ចរណៈ១៥។
វិជ្ជា ៣ គឺ
១- បុព្វេនិវាសានុស្សតិវិជ្ជា វិជ្ជា​ដឹង​កំណើត​ពី​ជាតិ​មុនៗ
២- ចុតូបបាតវិជ្ជា វិជ្ជាដឹងនូវចុតិ បដិសន្ធិ របស់​មនុស្ស​សត្វ
៣- អាសវក្ខយវិជ្ជា វិជ្ជា​ដឹង​នូវ​ការ​អស់​អាសវៈ។
វិជ្ជា ៨ យ៉ាង គឺ៖
១- វិបស្សនាវិជ្ជា វិជ្ជា​ពិចារណា​នូវ​នាម​ និង​រូប
២- មនោមយិទ្ធិវិជ្ជា វិជ្ជាឫទ្ធិសម្រេច​បាន​តាម​ចិត្ត
៣- ឥទ្ធិវិធវិជ្ជា វិជ្ជាសម្ដែងឫទ្ធិបាន
៤- ទិព្វសោតវិជ្ជា វិជ្ជាបានត្រចៀកទិព្វ
៥- ទិព្វចក្ខុវិជ្ជា វិជ្ជាបានភ្នែកទិព្វ
៦- បុព្វេនិវាសានុស្សតិវិជ្ជា វិជ្ជាដឹងកំណើតពី​ជាតិ​មុន
៧- អាសវក្ខយវិជ្ជា វិជ្ជាដឹងនូវការ​អស់​អាសវៈ
៨- ចេតោបរិយញ្ញាណវិជ្ជា វិជ្ជាដឹងនូវ​ចិត្ត​អ្នក​ដទៃ។
ចរណៈ ១៥ មាន​បី​ពួក គឺ៖
១- ពួកសីល
២- ពួកព្រះសទ្ធម្ម
៣- ពួក​ឈាន

Comments

king-food
ជួយវ៉ូតអោយវិញផងបង