ការកើតជាថ្មី

T

ខ្ញុំបានដឹងហើយតែទើបនឹងបានយល់ថែមទៀត ខ្ញុំមានចម្ងល់រឿងមួយតើរូបកាយដែលរលត់ហើយ តើចិត្តយើងអាចកើតសារជាថ្មីទៀតដែរឬទេ ចិត្តដដែលនៅក្នុងរាងកាយផ្សេង ដែលយើងយល់ថាជាការចាប់ជាតិឬចាប់កំណើតថ្មីនោះ ខ្ញុំមានចម្លើយក្នុងចិត្តហើយតែមិនប្រាកដទេ ដូចជាការដែលអ្នកផ្សេងៗគិតថាការដឹងពីជាតិមុនអីនោះជាដើមនឹង ខ្ញុំធ្លាប់យល់សប្តិឃើញពីជីវិតអតីតកាល ដែលខុសពីបច្ចុប្បកាលឆ្ងាយកន្លង តែខ្ញុំមិនដែលគិតថាជាការចាំជាតិអីទេ គ្រាន់តែឆ្លងកាត់ការដឹងរឿងអញ្ចឹងហើយខ្លួនឯងកាន់តែមានចម្ងល់ថែមទៀត។
ការកើតជាថ្មី មិនទៅកើតដោយអំណាចខ្លួនឬអំណាចអាទិទេពទេ គឺដោយអំណាចកម្មចាត់ចែងទៅតាមអំពើដែលខ្លួនបានធ្វើ ទើបព្រះពុទ្ធត្រាស់ហៅថា វិបាកបដិសន្ធិវិញ្ញាណ គឺជាតួយើងដដែលទេ(ភវង្គ) ប៉ុន្តែនៅក្រោមច្បាប់កម្ម ។ កូនង៉ាមួយកើតឡើងថាចាស់សុទ្ធក៏មិនមែន ថាថ្មីសុទ្ធក៏មិនមែន យ៉ាងនេះជាដើម ។

Comments