ធ្វើការងារកាន់តែធំ គឺជីះលើខ្នងខ្លាកាន់តែកាច បើមិនប្រុងប្រយ័ត្នទេនឹងត្រូវខ្លាខាំសុីជាមិនខាន។ដើម្បីប្រុងប្រយ័ត្ន គ្មានអ្វីក្រៅពីប្រឹងស្តាប់សម្លេងរិះគន់ ឲ្យបានច្រើនជាងសម្លេងសរសើរតែប៉ុណ្ណោះ!។ តួនាទីរស់នៅរបស់មនុស្សម្នាក់ គឺត្រូវបង្កើនស្មារតីទទួលខុសត្រូវឲ្យបានម៉ត់ចត់ជាទីបំផុត ព្រោះវាជាលទ្ធផលនៃការសម្រេចចិត្តរបស់យើងដោយខ្លួនឯង។ អ្នកដែលចាំយកតែត្រូវ គឺជាមនុស្សដែលមិនចង់ទទួលបន្ទុកអ្វីឲ្យពិបាកដល់ខ្លួន ហើយបើគេជៀសមិនផុតពីការងារ គេត្រូវបំពេញការងារនោះដោយការប្រើល្បិច ដោយពាក្យបំផ្លើស ដើម្បីឲ្យមានការយល់ច្រឡំតែប៉ុណ្ណោះ !។

