មេរៀនសម្រាប់ជ្រេីសរេីសគូស្រករ

T

ប្រពន្ធចិនរបស់ខ្ញុំមិនស្អាតទេ
វាមានមនុស្សជាច្រេីននាក់ដែលបានសួរខ្ញុំថា:
-“ តេីហេតុអ្វីបានជាប្រពន្ធរបស់លោកមិនស្អាត​ ខណ:ដែលលោកមានប្រាក់ច្រេីនលេីសលប់បែបនេះនោះ?”
ក្នុងក្រសែភ្នែករបស់ពួកគេ​ ខ្ញុំគួរតែជ្រេីសរេីសយកនារីម្នាក់​ ដែលស្អាតជាង​ Prescilla Chan ដែលជាប្រពន្ធសព្វថ្ងៃរបស់ខ្ញុំ
មុននឹងឆ្លេីយនឹងសំណួរនេះ​ ខ្ញុំសូមសួរបកវិញថា​ តេី “នារីស្អាត” និង​ “នារីមិនស្អាត” មានអត្ថន័យដូចម្ដេច?
និយាយដោយស្មោះត្រង់​ ខ្ញុំពិតជាមានឱកាសជាច្រេីនណាស់​ ដេីម្បីជួបនារីដ៏ស្រស់ស្អាត​ ហេីយវាមាននារីជាច្រេីននាក់​ ដែលចង់ធ្វេីជាប្រពន្ធខ្ញុំ​ ប៉ុន្តែស្រីស្អាតប្រៀបបានទៅនឹងបេះដូងធ្វេីពីកញ្ចក់​ ...គឺវាងាយនឹងបែកណាស់...​ និយាយឲ្យងាយយល់​ គឺវាពិបាកថែរក្សាណាស់​...
ស្រីស្អាតខ្លះធ្វេីឫកឆ្មេីងឆ្មៃ ព្រហេីន​ ងរចុះ​ ងរឡេីង​ និងមាយាដូចជាម្ចាស់ក្សត្រី​ រួចនាងប្រាកដជាសួរខ្ញុំថា:
“ យីលោកអេីយ! មានលុយច្រេីនដូចបងហេីយ​ ម្ដេចក៏មិនដូរឡានចេញ?”
ខ្ញុំដឹងថា​ ពួកនាងមានគោលបំណងចង់បានខ្ញុំ​ជាប្ដី​ ក៏ព្រោះតែពួកនាងចង់សម្ញែងឫកកប់ពពក​ រួចលាដៃទាមទារលុយឥតឈប់ឈរ​ ក្នុងឋាន:ជាប្រពន្ធរបស់មហាសេដ្ឋី...
ផ្ទុយទៅវិញ​ បេីស្រីស្អាតម្នាក់ចេះត្រឹមតែទាមទារមិនចេះស្កប់ស្កល់នោះ​ នាងគឺគ្រាន់តែស្រីដ៏អាក្រក់​ និងគម្រក់ម្នាក់តែប៉ុណ្ណោះ​ អ្នកដឹងទេ?​ ស្រីបែបនេះ​ ឲ្យខ្ញុំទទេ​ ក៏ខ្ញុំខ្ពេីមដែរ!
សម្រស់ខាងក្រៅនឹងធ្លាក់ទៅអាក្រក់និងរយីករយាក​ នៅពេលដែលនាងចាស់ទៅ​ ប៉ុន្តែសម្រស់ក្នុងបេះដូងនឹងកាន់តែស្អាតឡេីងៗ​ នៅពេលដែលវ័យរបស់នាងកាន់តែកេីនឡេីងៗ​
អ៊ីចឹង​ វាដល់សំណួរមួយដែលអ្នកត្រូវសួរខ្ញុំថា:
-“ តេី​ប្រពន្ធរបសខ្ញុំមានអ្វីល្អ​ ដែលធ្វេីឲ្យខ្ញុំជ្រេីសរេីសយកនាង?”
ទឹកមុខរបស់នាងឆ្លុះបញ្ចាំងនូវបេះដូងរបស់នាង​ ហេីយស្នាមញញឹមរបស់នាងធ្វេីឲ្យខ្ញុំបាក់ចិត្តទាំងស្រុង!”
ចាប់តាំងពីនាងមានផ្ទៃពោះមក​ នាងរក្សាបាននូវទឹកមុខញញឹមដដែល​ ហេីយមិនខ្វាយខ្វល់ទៅនឹងការប្រែប្រួលនៃរាងកាយរបស់នាងឡេីយ​ គឺនាងថែក្សាបាននូវភាពសាមញ្ញ​ និងភាពប្រកបដោយសុខដុមរមនារបស់នាង
ខ្ញុំពេញចិត្តនឹងភាពសាមញ្ញនិងរូបរាងរបស់នាង
នាងគឺជានារីដែលចេះអាណិតអាសូរ​ ឆ្លាតវៃ​ ក្លាហាន​ ច្នៃប្រតិដ្ឋ​ និងយកអាសារអ្នកដទៃគួរឲ្យស្រឡាញ់
នៅជាមួយនាង​ ខ្ញុំមានអារម្មណ៍ធូរស្រាល​ កក់ក្ដៅ​ និងសុខស្រួល​ណាស់
នាងមិនដែលប្រេីប្រាស់​ ឬកេងប្រវ័ញ្ចពីខ្ញុំ​ ធ្វេីឫកពារអួតអាងសោះឡេីយ​ ហេីយនាងមានបញ្ញា​ ឈ្លាសវៃ​ ដ្បិតនាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យហាវេីដផ្នែកវេជ្ជសាស្ត្រ
អ្នកដឹងទេថា​ អាពាហ៍ពិពាហ៍ប្រៀបដូចជាស្បែកជេីងមួយគូ​ គឺវាមានតែអ្នកពាក់ទេ​ ដែលដឹងថា​ តេីស្បែកជេីងនោះពាក់ស្រួលដែរឬទេនោះ
ចំពោះខ្ញុំ​ ប្រពន្ធរបស់ខ្ញុំពិតជាស័ក្ដិសមនឹងខ្ញុំណាស់
ខ្ញុំបានស្គាល់នាងនៅពេលដែលយេីងតម្រង់ជួរចូលបន្ទប់ទឹក​ ខណ:នោះ​ បេះដូងខ្ញុំប្រាប់ថា​ នាងគឺជាដៃគូជីវិតរបស់ខ្ញុំហេីយ
នៅក្នុងក្រសែភ្នែករបស់អ្នក​ ប្រពន្ធរបស់ខ្ញុំពិតជាមិនស្អាតទេ​ តែនៅក្នុងក្រសែភ្នែកខ្ញុំ​ នាងស្អាតនិងស័ក្ដិសមនឹងខ្ញុំណាស់
ហេសហេ! ខ្ញុំមិនអាចទប់ចិត្តបានទេ​ ហេីយខ្ញុំសុំអួតមួយហេីយ​ ដោយបង្ហាញជូនអ្នកនូវរូបថតមួយសន្លឹកនេះ!
នៅក្នុងរូបថតនេះ​ នាងនិងខ្ញុំដូចជាមានភាពសុខស្រួលតាមបែបធម្មជាតិពិតៗ
អូ! វិះភ្លេចប្រាប់អ្នកមួយថា​ “ ភាពសាមញ្ញទេីបជាភាពដ៏ស្រស់ស្អាតពិតណា!

Comments