រមណីយដ្ឋានទឹកធ្លាក់តាដាមានឈ្មោះពេញ ៉ ទឹកធ្លាក់តាដាសច្ចំ៉៉ ៉ ស្ថិតក្នុងឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត បានបង្កើតឡើងកាលពីឆ្នាំ ២០១៤។
រមណីយដ្ឋាននេះគឺជាតំបន់ទឹកធ្លាក់ធម្មជាតិ កំពស់២៧ម៉ែត្រ មានល្បាក់ថ្មភ្នំ៣ជាន់ ក្នុងល្បាក់ថ្មនីមួយៗ មានបណ្តោល ៤២ម៉ែត្រ និងទទឹង ៣៥ម៉ែត្រ ហូរធ្លាក់់ចុះមកកាន់ព្រែកកំពង់បាយ។ ភ្ញៀវទេសចរណ៍សរសើរមិនដាច់ពីមាត់ បន្ទាប់ពីបានមករមណីយដ្ឋាននេះ ដែលមានទឹកធ្លាក់ដ៏ត្រជាក់ព្រមទាំងមានទេសភាពគួរអោយទាក់ទាញ និងប្រាថ្នាចង់មកលេងម្តងទៀតនៅពេលក្រោយ

