ចិត្តមេត្តានៅកៀកនឹងចិត្តស្រឡាញ់

T

ចិត្តមេត្តានៅកៀកនឹងចិត្តស្រឡាញ់ ចិត្តករុណានៅកៀកនឹងចិត្តខ្លោចផ្សាអាណិតអាសូរ ចិត្តមុទិតាត្រេកអរតាមទៅផុតពីចិត្តច្រណែន តែបើមើលមិនទាន់ទេ ចិត្តបីយ៉ាងនេះនៅអាចធ្វើបាបខ្លួនឯងបាន បើចូលមិនដល់ឧបេក្ខាទេនោះ ។ មេត្តាក្លាយជាស្រឡាញ់ តាមហួងហែងគ្រប់គ្រង ទីបំផុតនាំឲ្យមានចៅហ្វាយនិងទាសករ គេប្លន់សេរីភាពពីមនុស្សដែលខ្លួនស្រឡាញ់ គេរស់នៅគឺដើម្បីបំពេញចិត្តខ្លួនឯង ក្តីស្រឡាញ់ត្រូវបានបំផ្លាញចោលទាំងសងខាង ។ គេនាំគ្នារស់នៅក្នុងពន្ធនាគារនៃសេចក្តីស្រឡាញ់ ដែលតាមពិតសេចក្តីស្រឡាញ់គឺអនុញ្ញាត្តិឲ្យមនុស្សមានសេរីភាពសោះ ! ។ ហេតុនេះដើម្បីឲ្យមានក្តីស្រឡាញ់ពិត គេត្រូវអភិវឌ្ឍពីចិត្តមេត្តា ទៅករុណា មុទិតា រួចឡើងឲ្យដល់ឧបេក្ខា ទើបការរស់នៅមានក្តីសុខ (ឧបេក្ខាគឺជាចិត្តត្រាស់ដឹងពីច្បាប់ធម្មជាតិដែលអភិវឌ្ឍបានតាមរយៈ សីល សមាធិ បញ្ញា)។ 

Comments