អាពាហ៍ពិពាហ៍ ឬ ការរៀបការ
.មិនអាចធានាថា យើងត្រូវរស់នៅជាមួយគ្នាជារៀងរហូតនោះទេ វាគ្រាន់តែជាពិធីជប់លៀង ពិធីជួបជុំគ្នា តែជាការសន្យាដ៏អស្ចារ្យមួយក្នុងជីវិតមនុស្សគ្រប់គ្នា។
.ខ្លឹមសារអាពាហ៍ពិពាហ៍គឺត្រូវការ
-សេចក្តីស្រឡាញ់
-ការគោរព
-ការជឿជាក់លើគ្នាទៅវិញទៅមក
-ការយោគយល់គ្នា
-មិត្តភាព...ព្រមទាំង
-ការជួយគ្នាដោយក្តីស្មោះត្រង់គឺដើម្បីស្ថិតស្ថិតជាយូរអង្វែង។
តែក៏មិនគួរភ្លេចទេថា អនិច្ចំ(ការមិនទៀងទាត់របស់សង្ខារធម៌)
ទុក្ខំ( របស់ណាមិនទៀង របស់នោះជាទុក្ខ)
អនត្តា(អ្វីៗទាំងអស់មិនស្ថិតនៅក្រោមអំណាចបង្គាប់បញ្ជាអ្នកណាម្នាក់ឡើយ សូម្បីតែព្រះអាទិទេព ដែលអះអាងថាជាអ្នកបង្កើតលោក បង្កើតមនុស្ស បង្កើតសត្វ...បង្កើតអ្វីៗទាំងអស់ក៏ឋិតក្រោមអំណាចលក្ខណៈទាំងបីយ៉ាងនេះដែរ ។
សាមញ្ញលក្ខណៈទាំង ៣ នេះ មិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយៗទេមិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយៗទេ ឬនឹងថាជាធម៌សម្រាប់ត្រកូលតែមួយៗ ក៏មិនមែនទេ តែជាធម៌សម្រាប់មនុស្ស សត្វ ទេវតា មារ ព្រហ្មគ្រប់ៗរូប...។

