តារាសម្តែងជនជាតិឥណ្ឌាលោក Aamir Khan

T

តារាសម្តែងជនជាតិឥណ្ឌាលោក Aamir Khan បានប្រកាសផ្តល់អំណោយម្សៅ ១ គីឡូក្រាមក្នុងមួយកញ្ចប់ដល់គ្រួសារក្រីក្រ។ មនុស្សជាច្រើនបានគិតថាវាមិនមានតម្លៃទេព្រោះ ១ គីឡូក្រាមស្ទើរតែគ្មានប្រយោជន៍ឬប្រហែលមិនគ្រាន់ទេសម្រាប់អាហារមួយពេល។ ប៉ុន្តែអ្នកដែលទីទាល់ក្របានតម្រង់ជួរដើម្បីទទួលយកម្សៅ ១ គីឡូក្រាមនោះ។ បន្ទាប់ពីបើកកញ្ចប់ម្សៅនោះ ពួកគេបានឃើញប្រាក់ចំនួន ១៥,០០០ រូពី (ប្រហែល 200$)ក្នុងកញ្ចប់នីមួយៗ។
នេះគឺជាវិធីបរិច្ចាគដ៏អស្ចារ្យ និងឆ្លាតវៃមួយ ដែលមានតែអ្នកដែលត្រូវការជំនួយពិតប្រាកដប៉ុណ្ណោះដែលគិតថាម្សៅ ១ គីឡូពិតជាមានតម្លៃសម្រាប់ជីវិតរបស់ពួកគេ។
នេះទើបជាយុទ្ធសាស្ត្រជួយដល់អ្នកក្រពិតប្រាកដ បើប្រាប់ថាមានលុយក្នុងនោះ ច្បាស់ជាអ្នកមានក៏មកយកដែរ ប៉ុន្តែដល់ពេលគាត់និយាយថាម្សៅ ១គីឡូក្រាម អញ្ចឹងអ្នកមានមិនមកទេ មានតែអ្នកក្រពិតប្រាកដទេ ទើបមកយកអំណោយនេះ។

Comments