វិធីព្យាបាលដោយការពិចារណាៈ ព្រះអរិយៈទាំងឡាយដែលលោករស់នៅក្នុងព្រៃ មិនមានពេទ្យ មិនមានថ្នាំ មិនមែនលោកមិនចេះឈឺនោះទេ ពេលខ្លះកណ្តាលអាធ្រាត្រស្ងាត់ លោកមានជំងឺធ្ងន់បានកើតឡើង តើលោករត់ទៅរកពេទ្យឯណានៅកណ្តាលព្រៃ ? គឺលោកពិចារណាផ្តាច់ការប្រកាន់ក្នុងធាតុទាំង៤(លះឧបាទានក្នុងធាតុទាំង៤) លើកចិត្តឡើងផុតពីកាយ មើលវេទនាដោយឧបេក្ខា អនុញ្ញាត្តិឲ្យធម្មជាតិទាំងឡាយក្នុងកាយប្រព្រឹត្តិទៅស្មើ ដោយមិនគិតរំខានកិច្ចការរបស់រូបធម៌ឡើយ ។ ការពិចារណាផ្តាច់ធាតុទាំង៤ ពេលខ្លះក៏ជោគជ័យ ពេលខ្លះក៏ដាច់សង្ខារទៅតាមបុណ្យរបស់លោក ការគិតត្រូវ យល់ត្រូវ(សម្មាទិដ្ឋិ សម្មាសង្កប្បៈ)ឲ្យតែតាំងចិត្តម៉ត់ចត់គឺពិតជាអាចព្យាបាលកាយចិត្តបានពិតប្រាកដមែន ព្រោះគិតត្រូវនាំឲ្យ បីតិ សុខៈ បស្សទ្ធិ កើតឡើងពេញរាងកាយ ជួយព្យាបាលជំងឺបានច្រើនយ៉ាង ។ កាយនិងចិត្ត ចេះជួយខ្លួនឯងហើយ អ្នកកុំតែរំខានវាទៅបានហើយ ! ។

