ឃ្លាំងគំនិត ! « ភាពស្មោះត្រង់និងទំនុកចិត្ត »

T

ឃ្លាំងគំនិត ! « ភាពស្មោះត្រង់និងទំនុកចិត្ត »
១- មនុស្សស្មោះត្រង់ស្វែងរកជំនួយនៅពេលគេត្រូវការវា មនុស្សមានទំនុកចិត្តលើសមត្ថភាពខ្លួនឯងតែងគិតថាវាគ្មានបញ្ហាជាមួយការយល់ដឹងអ្វីច្រើននោះទេ ។
២- មនុស្សស្មោះត្រង់ធ្វើអ្វីតែងភ័យខ្លាចមានកំហុស តែគេមិនមើ់លឃើញថាកំហុសដូចជាស្លាកស្នាមជាប់នៅលើខ្លួនលុបមិនជ្រះនោះទេ មនុស្សជឿជាក់លើខ្លួនឯង ធ្វើអ្វីមិនដែលខ្លាចមានកំហុសនោះទេ ព្រោះគិតថា បើខុសគឺត្រូវកែប្រែហើយធ្វើម្តងទៀត ។
៣- មនុស្សស្មោះត្រង់ស្វែងរកសុភមង្គលពីអ្វីដែលខ្លួនមាន គេអាចរីករាយតែម្នាក់ឯងបាន មនុស្សជឿជាក់ស្វែងរកសុភមង្គលពីខាងក្រៅ ព្រោះគេជឿជាក់ថាគេពិតជាអាចធ្វើបាន ។
៤- មនុស្សស្មោះត្រង់តែងគិតស្មានថាអ្នកដទៃមានចិត្តដូចខ្លួន ទើបត្រូវបង់ចិត្តជាច្រើនលើកក្រោយមកទើបរាងចាលសូម្បីជាមួយមនុស្សស្មោះត្រង់ដូចគ្នា មនុស្សមានការជឿជាក់លើខ្លួនឯង តែងមើលដឹងពីសមត្ថភាពមនុស្សដូចគ្នា ថាអាចធ្វើបាននិងធ្វើមិនបាន តែដោយសារតែការជឿជាក់លើខ្លួនឯងខ្លាំងពេកលែងស្តាប់អ្នកដទៃ ពេលខ្លះត្រូវបោសគូថខោដើរលក់នំប៉ាវតាមមាត់ទន្លេម្តងម្កាលនឹងគេដែរ ។
៥- មនុស្សស្មោះត្រង់តែមានហានិភ័យ(Risk)ប៉ុន្តែគេគិតថា បើមនុស្សគ្មានហានិភ័យវាមិនអាចទៅរួចនោះទេ ហេតុនេះហើយចម្លើយរបស់គេគឺការយល់ព្រម មនុស្សជឿជាក់ក៏គិតដូច្នោះដែរតែគេមិនងាយយល់ព្រមងាយៗឡើយ ។
៦- មនុស្សស្មោះត្រង់តែងអបអរជាមួយជោគជ័យអ្នកដទៃ ដូច្នេះវាជាការងាយស្រួលក្នុងការបួងសួងឲ្យអ្នកដទៃបានជួបភាពអស្ចារ្យក្នុងជីវិតរបស់គេ មនុស្សជឿជាក់លើខ្លួនឯងទាល់តែអស់សមត្ថភាពទើបលើកដៃសំពះឬច្បូតពុកចង្ការ ។
៧- មនុស្សស្មោះត្រង់មិនដែលវាយតំលៃអ្នកដទៃនោះទេ គេជ្រើរើសរបៀបរស់នៅដោយខ្លួនឯង ដោយមិនចាំបាច់ធ្វើតាមអ្នកណាឡើយ មនុស្សជឿជាក់ពេលខ្លះមានអំនួតរហូតពេលខ្លះត្រូវវង្វេងជាមួយអំនួតទៀតផង ។
៨- មនុស្សស្មោះត្រង់និយាយតែពាក្យពិត ស៊ូស្លាប់ក្នុងភាពស្មោះត្រង់ រាល់ការផ្លាស់ប្តូររបស់គេគឺដើម្បីតែភាពស្មោះត្រង់នេះឯង មនុស្សជឿជាក់លើខ្លួនឯង ចេះបត់បែនតែពេលខ្លះរឹងមានះពិបាកផ្លាស់ប្តូរបាន។
៩- មនុស្សស្មោះត្រង់មិនសូវចូលចិត្តបដិសេធ តែក៏មិនចង់គ្រប់គ្រងអ្នកដទៃដែរ គេចង់តែអភិវឌ្ឍភាពស្មោះត្រង់របស់គេតែប៉ុណ្ណោះ មនុស្សជឿជាក់តែងមើលទៅតាមស្ថានការ ហើយចូលចិត្តគ្រប់គ្រងដឹកនាំនេះជាភាពជឿជាក់របស់គេ ។
១០- មនុស្សស្មោះត្រង់ប្រកួតប្រជែងតែជាមួយខ្លួនឯង បើសិនជាគេបរាជ័យក្នុងការប្រឈមជាមួយខ្លួនឯង គេព្យាយាមធ្វើឲ្យប្រសើរឡើងជាថ្មី មនុស្សជឿជាក់ចូលចិត្តប្រកួតជាមួយអ្នកដទៃខុសពីមនុស្សស្មោះត្រង់ ។
១១- មនុស្សស្មោះត្រង់ពូកែស្តាប់ច្រើនជាងនិយាយ តែគេមិនដែលមើលងាយរិះគន់អ្នកដទៃឡើយ ។ ភាពស្មោះត្រង់ភាគច្រើនគឺជាចរិតរបស់ខ្មែរពីដើម ពេលខ្លះប្រើភាពស្មោះត្រង់ងាប់ក្រឡាស្តូកទៀតផង ។ ចរិយាទាំងពីរនេះមានភាពខ្លាំងខ្សោយខុសៗគ្នា តែយ៉ាងណាក៏ដោយការមានសតិនិងបញ្ញាគេពិតជាអាចអភិវឌ្ឍផ្នែកខ្វះចន្លោះរបស់ពួកគេបាន ។ 

Comments