ដើម្បីឲ្យការរស់នៅជៀសវាងពីការមិនសប្បាយចិត្ត?

T

តើធ្វើដូចម្តេចដើម្បីឲ្យការរស់នៅជៀសវាងពីការមិនសប្បាយចិត្ត?
ត្រូវលើកចិត្តឲ្យខ្ពស់ផុតពីបញ្ហា ហើយគ្រាន់តែពិនិត្យបាតុភូតជីវិតដែលដូចជារលកឡើងចុះ កុំចាំបាច់ភឺតផតប្រហោងពោះធ្វើអី កុំប្រតិកម្មជាមួយវា ពិនិត្យបញ្ហានិមួយៗដោយឥតលំអៀង ត្រូវប្រាប់ខ្លួនឯងថា វាគឺជារឿងរបស់មនុស្សគ្រប់រូបតែងមានជាធម្មតា។ស្តាប់ទៅវាដូចជាងាយស្រួលណាស់ ! ប៉ុន្តែតើយើងត្រូវធ្វើដូចម្តេចទៅ? លំបាកយ៉ាងណាក៏ត្រូវតែទ្រាំ ទោះទ្រាំមិនបានក៏ត្រូវតែទ្រាំ ដើម្បីឆ្លងកាត់ឧបសគ្គឲ្យបាន។បើមិនចេះលេបគ្រួសលេបថ្មទេធ្វើម៉េចអាចលេបពេជ្របានទៅ?។ការធុញថប់ស្អប់ខ្ពើមពីបញ្ហាជីវិតនិងការទាមទារចង់ឲ្យវាឆាប់រលាយបាត់ទៅ វាគ្មានបានជួយអ្វីដល់យើង ក្រៅតែពីការតប់ប្រមល់ទល់ពុទ្ធោ ស្មុគ្រស្មាញកាន់តែខ្លាំងឡើងថែមទៀតតែប៉ុណ្ណោះ ! ។ បើនិយាយពីផ្លូវរំដោះទុក្ខវិញ រាប់មិនអស់ទេក្នុងលោក ! ព្រោះគ្រប់សាសនាគឺសុទ្ធតែមានការអះអាងថាមានមាគ៌ារំដោះទុក្ខរៀងៗខ្លួន តែបើមាគ៌ានោះនៅតែនាំឲ្យមានការរំជួលចិត្តគេមិនអាចរកច្រកចេញពីទុក្ខបានឡើយ។ការពង្រឹងសតិនិងការពង្រីកចិត្តជាកណ្តាល(ឧបេក្ខា)កុំឲ្យមានប្រតិកម្មទៅរកការស្រឡាញ់ស្អប់ ដែលនាំឲ្យចិត្តកើតរាគៈទោសៈ ទើបយើងអាចរំដោះចិត្តឲ្យរួចផុតពីទុក្ខបាន។ភាពកំឡៅដែលមិនដឹងពីសេចក្តីពិតរបស់ខ្លួនឯងផ្ទាល់គឺជាទុក្ខ ព្រោះតែងបណ្តោយចិត្តឲ្យញាប់ញ័រទៅរកសុខនិងទុក្ខ ចិត្តដែលទទួលរងប្រតិកម្មវាគ្មានអ្វីក្រៅពីនាំទៅរកទុក្ខនាពេលអនាគតនោះឡើយ ! ។ 

Comments