នៅពេលចិត្តស្ងប់ ការនិយាយជាមួយខ្លួនឯងគឺជាការពិភាក្សាជាមួយចក្រវាឡ ដែលលទ្ធផលគឺច្បាស់លាស់ ជាក់លាក់ ប្រាកដប្រជាមិនអាចមានអ្វីមកបោកបន្លំបានឡើយ ការសមាធិបានចិត្តស្ងប់ ការពិចារណានៅពេលនោះ គឺច្បាស់លាស់ខ្លាំងណាស់ ព្រោះជាភាវនាមយបញ្ញា ។ ព្រោះហេតុនេះហើយទើបព្រះធម៌ ដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងគឺមិនចេះខុសគ្រប់សម័យកាល ខ្លាចតែយើងយល់មិនដល់តែប៉ុណ្ណោះ ។ ពាក្យសម្តីបុគ្គលដែលមានអភិញ្ញាមិនអាចពោលខុសជាដាច់ខាត ! ។

