រូបមន្តស្នេហា !
ស្នេហ៍ពិតគឺមនុស្សពីរនាក់ទទួលយកអតីតកាលគ្នាទៅវិញទៅមក ជួយគាំទ្រលើកទឹកចិត្តគ្នាក្នុងបច្ចុប្បន្ន តាំងចិត្តស្រឡាញ់គ្នារហូតថ្ងៃអនាគត ហេតុនេះបើចង់សម្លឹងរកគូ ត្រូវចេះរកគូដែលជួយអភិវឌ្ឍគ្នា មិនរវល់តែបង្កើតចំណងនិងការគ្រប់គ្រងគ្នា អាចព្រលែងយើងឲ្យចូលក្នុងពិភពលោកបាន ដោយការជួយផ្តល់ពិសោធគ្នាទៅវិញទៅមក ។ នេះជាវិធីងាយៗ ដើម្បីជួយរឹតចំណងស្នេហ៍មិនឲ្យរបេះបានៈ បង្ហាញក្តីស្រឡាញ់និងការចេះជួយគ្នា ផ្តល់ការគាំទ្រគ្នានិងនិយាយតែពាក្យផ្អែមល្ហែម គោរពពេលវេលាគ្នាដោយការយល់ចិត្ត កុំរំខានគ្នា ផ្តល់កិត្តិយសឲ្យគ្នា គោរពភាពឯកជនកុំយកអតីតកាលមកបង្ករឿង ជាអ្នកពូកែផ្តល់ឲ្យនិងពូកែបំភ្លេចចោល(កុំចងចាំទុកតែការឈឺចាប់ ដើម្បីសងសឹកគ្នា)ធ្វើអ្វីត្រូវប្រកបដោយមនោសញ្ចេតនាអាណិតអាសូរ ចេះអរគុណគ្នាទៅវិញទៅមក ទីបំផុតមិនដែលបោះបង់ចោលគ្នានៅពេលមានការលំបាក ! ។ មុនសម្រេចចិត្តធ្វើអ្វីមួយត្រូវគិតថា តើវានាំឲ្យអ្នកមានភាពរីករាយឬទេ ? កុំធ្វើជាមនុស្សពូកែសន្សំរឿង បើខ្លួនអ្នកជាមនុស្សបែបនេះត្រូវផ្លាស់ប្តូរចេញ បើអ្នកបានជួបមនុស្សបែបនេះ អ្នកត្រូវជួយផ្លាស់ប្តូរគេ ចូរប្រើក្តីស្រឡាញ់ដើម្បីផ្លាស់ប្តូរ ! ។ បើអ្នកធ្វើបែបនេះបាន អ្នកមិនចាំបាច់ដើររកគ្រូទាយឬគ្រូដាក់ស្នេហ៍គ្នាទេ !។

