បើចង់ជួយគេ ចូរកុំរំពឹងផលតបស្នង ព្រោះវានាំឲ្យមានការឈឺចាប់ទេៈ
មានសេដ្ឋីម្នាក់ដោយអាណិតប្អូនពេក គាត់បានឲ្យប្រាក់ប្អូន១០មឺនដុល្លារគ្រាន់ប្រើជាមធ្យោបាយសំរួលដល់ជីវភាព ប្អូនក៏ញញឹមទទួល។លោកសេដ្ឋីដេកញញឹមនឹកថា គង់ថ្ងៃណាមួយប្អូននឹងដឹងគុណគាត់ ព្រមទាំងបងប្អូនឯទៀតនឹងសរសើរពីសន្តានចិត្តដ៏ល្អប្រពៃរបស់គាត់ជាមិនខាន។ស្រាប់តែពីរថ្ងៃក្រោយគាត់បានទទួលដំណឹងថា ប្អូនគាត់បានដើរសំរក់ទឹកភ្នែកប្រាប់អ្នកជិតខាងថា គាត់គឺជាមនុស្សថ្លើមខ្មៅរកគ្មានក្នុងលោក ប្រាក់មានម៉ាគរគោក បែរជាឲ្យប្អូនមិនបានប៉ុនអាច់ក្រចកផង ! ! ! លោកសេដ្ឋីបានលឺហើយកកឈាមពេញដើមទ្រូងខកចិត្តជាខ្លាំង ! បានត្រឹមតែញញឹមខើចបបូរមាត់ ហើយតបទៅគេវិញថា អាមនុស្សក្បាលខ្មៅចង់ជួយវាប៉ុណ្ណាក៏នៅតែមិនគ្រប់តាមចិត្តវាចង់ដែរ ! ។បើតាំងចិត្តជួយមនុស្ស ចូរកុំប្រាថ្នាផលតបស្នងឲ្យសោះ !

