ទោសនៃការសេពគប់ៈ
អ្នកនឹងត្រូវអន្តរាយ បើសិនជាអ្នកសេពគប់ជាមួយមនុស្សកម្មក្រាស់ មនុស្សពាលដែលឆ្កួតនឹងស្រី ស្រា ល្បែងពាលា ឆ្កួតនឹងការយល់ខុស(មិច្ឆាទិដ្ឋិឬទិដ្ឋិវិបល្លាស)ជាដើម។ចូរសេពគប់ជាមួយមនុស្សដែលព្យាយាមកំចាត់ចិត្តអាក្រក់ ទើបការរស់នៅមានក្តីសុខ សេពគប់ជាមួយមនុស្សកម្មក្រាស់ឬពាលនាំឲ្យមានទុក្ខដល់ខ្លួនជាមិនខាន។មានម្តងនោះព្រះសារីបុត្តលោកមានមេត្តាបាននិមន្តបិណ្ឌជាមួយភិក្ខុកម្មក្រាស់មួយអង្គ កម្មរបស់លោកបានសម្តែងឬទ្ធិ ព្រះសារីបុត្តនិមន្តបិណ្ឌមួយព្រឹកមិនបានបាយសូម្បីតែមួយដុំ ក្រោយមកលោកបានទុកឲ្យភិក្ខុនោះនៅចាំកុដិ ចាំលោកចែកអាហារឲ្យ តែកម្មបានសម្តែងឬទ្ធិឲ្យព្រះសារីបុត្តភ្លេចលោកហើយនៅឆាន់តាមផ្លូវតែឯងទៀត ក្រោយមកសូម្បីតែព្រះសារីបុត្តលោកកាន់អាហារមកផ្ញើក៏ត្រូវជំពប់ជើងកំពប់អាហារទៅនឹងដី បានលោកកើបយកមកឆាន់ហើយបរិនិព្វានទៅ ! មួយជីវិតរបស់លោកបានឆាន់ឆ្អែតតែអាហារកើបពីដីនេះតែម្តងគត់។កាលគ្រាន់តែលោកមកទុំផ្ទៃមាតាភ្លាម អ្នកភូមិរកសីុលែងបានត្រូវខាតបង់គ្រប់គ្នា នេះហើយកម្លាំងកម្មអាក្រក់ ! ។ អ្នកគឺជាម្ចាស់លើការគិតរបស់ខ្លួនឯង ការរៀបចំការគិតឲ្យបានល្អ គឺជាការផ្លាស់ប្តូរវេនកម្មរបស់ខ្លួនឯង ដើម្បីមានការរស់នៅមួយ តាមដែលខ្លួនចូលចិត្ត និងតាមមនុស្សដែលខ្លួនចូលចិត្តផង ! ។

