ហេតុ - បច្ច័យ - ផល !
១- អនន្តរបច្ច័យៈ ជាបច្ច័យនាំឲ្យមានវិថីចិត្តកើតរលត់ជាប់មិនដាច់ នាំឲ្យមានកំណើតតជាតិតភព ។
២- ឧប្បនិស្សយបច្ច័យៈ ជាបច្ច័យសន្សំនិស្ស័យការយល់ដឹង ការយល់ដឹងក្នុងមួយជាតិៗមិនបានបាត់បង់ទេ សន្សំការយល់ដឹងធម៌ នាំឲ្យជាតិទៅមុខមានការយល់ដឹងកាន់តែច្បាស់ឡើងៗ រហូតដល់ទទួលបានការត្រាស់ដឹងបញ្ចប់សង្សារវដ្តតែម្តង ។ ចូរកុំគិតថា អំពើអាក្រក់ ឬ អំពើល្អតិចតួចឲ្យផលតិចឲ្យសោះ ព្រោះវានឹងពង្រីកធំទៅៗដោយសារបច្ច័យនេះឯង ។
៣- បកតូបនិស្សយបច្ច័យៈ បកតិប្រែថា ប្រក្រតី បានជាប្រក្រតី ដូចជាការតាំងចិត្តឲ្យបានជួបគ្នាដូចជាកន្សៃសារពេជ៌លោកបានជួបគ្នារាប់ជាតិ ព្រោះបច្ច័យសន្សំជាប្រក្រតី ចំពោះអ្នកមានបុណ្យស្មើគ្នា សទ្ធា សីល ចាគៈ ស្មើគ្នា ។

