សងប្រាក់ខ្វះ 500 រៀលប៉ុន្តែទាំងមេដឹកនាំទៅព្រលានយន្តហោះទាំងយប់ ឱនសុំទោសភ្ញៀវ។

T

ក្នុងអំឡុងពេលដែលខ្ញុំធ្វើការនៅធនាគារជប៉ុន ខ្ញុំបានប្រហេសក្នុងការសងប្រាក់ទៅភ្ញៀវវិញខ្វះតែ 500 រៀលប៉ុណ្ណោះ ប៉ុន្តែបណ្ដាមេដឹកនាំរបស់ធនាគារនៅទឹកដីផ្កាសាគូរ៉ានេះបានបញ្ជាឱ្យទៅព្រលានយន្តហោះដើម្បីសងប្រាក់ដល់ភ្ញៀវវិញ។
មេដឹកនាំទាំងអស់មាន4នាក់ បានទៅដល់ព្រលានយន្តហោះទាំងយប់ ហើយឱនចុះ 45ដឺក្រេដើម្បីសងប្រាក់និងសុំទោសអតិថិជន។ បន្ទាប់មក មេខ្ញុំបានប្រាប់ខ្ញុំថា៖“ ការខ្វះលុយ 500 រៀលតម្លៃគឺតិចតូចមែន តែបើប្រៀបនឹងកិត្តិយសនិងកេរ្ដិ៏ឈ្មោះរបស់ធនាគារវិញ ដែលបានសាងសង់រាប់រយឆ្នាំនឹងទទួលរងផលប៉ះពាល់ ពេលសកម្មភាពដ៏តូចតាចមួយអាចបំផ្លាញកេរ្ដិ៏ឈ្មោះ ញើសឈាមរបស់មនុស្សជាច្រើន ដូច្នេះវាលែងត្រូវបានគេហៅថាជាសកម្មភាពតូចតាចទៀតហើយ។ មនុស្សមានកំហុសគឺជារឿងធម្មតាប៉ុន្តែវិធីដើម្បីកែកំហុសនឹងបង្ហាញពីឥរិយាបទ សីលធម៌របស់បុគ្គលិកឬម៉ាកនោះ៕

Comments