CDC របស់អាមេរិកបាននិយាយថា វ៉ាក់សាំងជំងឺអុតស្វា monkeypox ត្រឹមមួយដូស អាចកាត់បន្ថយការឆ្លងបាន ១៤ដង

T
 

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា អ្នកដែលទទួលបានវ៉ាក់សាំងបង្ការជំងឺអុតស្វា monkeypox យ៉ាងតិចមួយដង គឺទំនងជាកាត់បន្ថយការឆ្លងបាន ១៤ដង។ CDC បានវិភាគករណីបុរសជាង ៥,៤០០ នាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៤៩ឆ្នាំ ដែលត្រូវបានរាយការណ៍ ពីចុងខែកក្កដា ដល់ដើមខែកញ្ញា។ ខ្លួននិយាយថា ការចាប់ផ្តើមនៃជំងឺ ១៤ថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំងមួយដូស មានយ៉ាងហោចណាស់ប្រហែល ១/១៤ ប្រៀបនឹងក្នុងចំណោមអ្នកដែលមិនបានទទួលថ្នាំបង្ការ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដំបូងសម្រាប់ជំងឺអុតធំ ហើយត្រូវបានគេជឿថា មានប្រសិទ្ធភាពសម្រាប់ជំងឺអុតស្វា ប៉ុន្តែ​ប្រសិទ្ធភាព​ប៉ុនណានៅមិនទាន់មានការបញ្ជាក់។

 

សាស្ត្រាចារ្យលោក Morikawa Shigeru នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត Okayama និយាយថា ការសិក្សានេះបញ្ជាក់ពីកម្រិតជាក់លាក់នៃប្រសិទ្ធភាព។ ប៉ុន្តែ​លោក​ក៏​បាន​ចង្អុល​បង្ហាញ​ដែរថា​ ការ​សិក្សា​នេះគឺសម្រាប់ការចាក់ មួយដូសប៉ុណ្ណោះ ​ខណៈវ៉ាក់សាំងនេះគឺត្រូវការចាក់​ពីរ​ដូស។ លោក​និយាយ​ថា ការ​វិភាគ​បន្ថែម​ទៀត​នឹង​ចាំបាច់​ ដើម្បី​មើល​ការ​កំណត់​ភាពស៉ាំឱ្យបាន​ត្រឹមត្រូវ។ CDC បាននិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ករណីជំងឺអុតស្វាមានចំនួន ៧៦,៧១៣ ត្រូវបានរាយការណ៍ជាសកលក្នុងប្រទេស និងដែនដីចំនួន ១០៩ ខណៈមានមនុស្សចំនួន ៣៦ នាក់ បានស្លាប់។ ជាមួយគ្នានេះ ការចាក់វ៉ាក់សាំងកំពុងឈានទៅមុខជាចម្បង នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប៕

Comments