បព្វជិត៦យ៉ាងតែងមាននៅក្នុងលោកជាធម្មតាៈ
១- បព្វជិតសេះ តែងរត់រកលាភយស យកលាភតូចទាក់យកលាភធំ ។
២- បព្វជិតជ្រូកៈ សុីដេកៗ បានប៉ុណ្ណាសុីប៉ុណ្ណឹងត្រេកត្រអាលគ្មានខ្វល់ពីអ្វីទាំងអស់។
៣- បព្វជិតប្រេតៈ មិនចេះឆ្អែតនឹងលាភយស បានហើយឈ្លោះដណ្តើមហែកហួរគ្នាចង់តែបានទៀត ។
៤- បព្វជិតគហបតីៈ អួតតែរឿងលាភយស ហុឺហា សំញ៉ែងពីគ្រឿងប្រើប្រាសដាក់គ្នា ។
៥- បព្វជិតរាជាៈ ម៉្ងៃៗទៅណាមកណាចង់ឲ្យតែគេហែរហម ក្រាបសំពះហើយពោលសរសើរ ។
៦- បព្វជិតជាទេវតាៈ លោកត្រូវការភាពស្ងប់ស្ងាត់អប់រំចិត្តក្នុងកម្មដ្ឋានផ្តាច់ភពមនុស្ស ។
រឿងនេះតែងមានជាធម្មតាតាំងពីសម័យពុទ្ធកាលមកម៉្លេះ យើងមិនគួរពោលពាក្យប្រមាទមើលងាយអង្គណាឡើយ សំខាន់គឺការសិក្សាឲ្យយល់ កម្មអ្នកណាធ្វើអ្នកនោះទទួលទេ បើយើងសិក្សាបានយល់ច្បាស់ហើយ យើងនៅតែគាំទ្រសេពគប់លោកទៀត យើងគឺជាពុទ្ធបរិស័ទនៅឆៅហើយ បើយើងមិនសេពគប់មិនគាំទ្រលោកទេ តើលោកនឹងក្លាយទៅជាសេះ ទៅជាជ្រូក ទៅជាប្រេត និងទៅជាគហបតីឬជាស្តេចបានដូចម្តេចទៅ ? កុំទៅក្បែរ កុំនិយាយរក កុំឲ្យបាយទឹកទៅ ចប់បាត់ហើយ ការពោលពាក្យប្រមាទលោកនាំឲ្យបាបខ្លួនឯងអត់ប្រយោជន៍ទេ ។

