ឥរិយាបទទាំងបួន

T

ឥរិយាបទទាំងបួនហ្នឹងគឺចាំបាច់ណាស់ ដេកដើរឈរអង្គុយត្រូវប្រព្រឹត្តទៅឲ្យស្មើ កាលណាប្រព្រឹត្តិទៅមិនស្មើគឺមានបញ្ហាអាចកើតជំងឺហើយ ។ ការដើរចង្ក្រមមានពីរបែបគឺដើរលឿននិងដើរយឺត។
ការដើរលឿនៈ ពេលដើរត្រូវមានស្មារតីដឹងខ្លួនជានិច្ច ជើងស្តាំឈាន ជើងឆ្វេងឈានអោយដឹងបញ្ជូនចិត្តមើលបាតជើងប៉ះដីក៏បាន ប្រាប់ខ្លួនឯងថា ឆ្វេងឈាន ស្តាំឈានក៏បាន ធ្វើយ៉ាងណាចងចិត្តឲ្យជាប់នឹងកាយកម្រើក។ ឈប់ក៏ដឹងថាឈប់ បែរឆ្វេងស្តាំក៏ដឹង កំណត់ដឹងក្នុងចិត្ត។
ការដើរចង្ក្រមយឺតៈ ត្រូវបញ្ជូនចិត្តមើលចលនាជើងកម្រើកលើកដឹងថាលើក ដាក់ដឹងថាដាក់ កែងជើងឬចុងជើងប៉ះដីឲ្យដឹងថាប៉ះ ក្នុងសភាពយឺតៗ។
អត្ថប្រយោជន៍មានច្រើនតែបើសង្ខេបគឺត្រឹមតែសុខភាពផ្លូវកាយផ្លូវចិត្តរឹងមាំ នាំឱ្យមានការអត់ធន់ហើយស្មារតីនឹងនរល្អ ។ ពេលកំពុងដើរយើងពិចារណាជាវិបស្សនា ការដើរប្រព្រឹត្តិទៅព្រោះមានការផ្សាយទៅនៃវាយោធាតុមានចិត្តជាសមុដ្ឋាន(ហេតុជិត)មិនមានសត្វបុគ្គលមិនមែនតួខ្លួន ព្រោះបើគ្មានការផ្សាយទៅនៃវាយោធាតុ ឥរិយាបទដើរក៏គ្មានដែរមិននៅក្រោមអំណាចយើងឡើយ។ 

Comments