សួនគំនិត !
១- ភាពក្លាហានមិនមែនកើតឡើងទាល់តែបានឃើញចម្លើយគ្រប់គ្រាន់នោះទេ វាបានកើតឡើងនៅពេលអ្នកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមនឹងសំនួរដែលអ្នកត្រូវជៀសវាងក្នុងជីវិតទាំងមូលរបស់អ្នក ។ ភាពក្លាហានមានពីរប្រភេទ មានពីកំណើត១ និង គិតឲ្យកើតភាពក្លាហាន១ ។
២- បើអ្នកអាចមើលឃើញអភិនិហារដែលកើតឡើងរាល់ថ្ងៃ អ្នកគ្មានថ្ងៃដេកអស់សង្ឃឹមឡើយ ! សូម្បីតែមើលឃើញផ្កាមួយទងដុះចេញពីក្រហែងថ្មក៏អាចកែប្រែ ផ្លាស់ប្តូរជីវិតអ្នកទាំងមូលបានដែរ ។
៣- នៅពេលសិស្សរៀបចំខ្លួនបានល្អហើយ ការប្រឡងក៏មកដល់(នៅពេលបញ្ញាលូតលាស់បានល្អ ទើបដឹងថាបញ្ហាមកដល់ត្រូវប្រឡងជាមួយវាដោយរបៀបណា)។
៤- លោកនេះគ្មានផ្លូវទៅកាន់សុភមង្គលទេ ព្រោះផ្លូវនោះហើយគឺជាសុភមង្គល ជីវិតគឺជាការធ្វើដំណើរទេ វាគ្មានពេលឈប់នៅស្ងៀមទ្រឹងមួយកន្លែងឡើយ ។ រៀនចប់ឬជាសុភមង្គល ? ត្រូវសាងគ្រួសារ , មានគ្រួសារឬជាសុមង្គល ? ត្រូវមើលថែកូនចៅ , មានកូនចៅឬជាសុមង្គល ? ត្រូវចាស់ឈឺស្លាប់ ! តែគេអាចសាងសុភមង្គលនៅលើវិថីជីវិតទាំងនេះបាន ។

