សមាធិនាំឲ្យមានលំនឹងម៉ាញ៉េទិច(Harmonic resonance) នៅក្នុងខ្លួនបានយ៉ាងល្អ ដែលធ្វើឲ្យមានលំនឹងផ្លូវចិត្ត អារម្មណ៍មិនប្រែប្រួលឡើងចុះ(Stabilizer of mood) ធ្វើឲ្យរាងកាយក្លាយជាមណ្ឌលស្រស់ថ្លា និង បង្កើតថ្មី (New dimensional) ។ សមាធិត្រូវបានយកទៅអនុវត្តក្នុងបណ្តាប្រទេសជាច្រើនក្នុងពិភពលោក សិក្សានៅឆ្នាំ១៩៧៨ លើមនុស្ស ៧០០០នាក់នៅអាមេរិច គេឃើញថាមានការកាត់បន្ថយ អំពើហឹង្សា ឧក្រិដ្ឋកម្ម អត្តឃាត បទល្មើសផ្សេងៗ និងគ្រោះថ្នាក់ចរាចរបាន២០% កាត់បន្ថយអំពើភេវរកម្មបាន៧២% ។ នៅអង់គ្លេស គេសិក្សានៅ Merseyside សិក្សាលើប្រជាជន ២៥ ៥០០០នាក់ កាត់បន្ថយឧក្រិដ្ឋកម្ម១៣% និងមានការរីកចំរើនក្នុងការងារ ប្រជាជនប្រែជាបំពេញការងារយ៉ាងម៉ត់ចត់មិនដើរលេងច្រើន ចេះបំពេញសេចក្តីល្អ ដោយការជួយជ្រោមជ្រែងគ្នា កាត់បន្ថយភាពអាត្មានិយម ស្លូតបូតសុភាពរាបសារ ។ សមាធិមានឥទ្ធិពលលើនយោបាយនិងសង្គមវិទ្យា សភាអាមេរិច មុនចូលរួមប្រជុំគេត្រូវនាំគ្នាអង្គុយស្មឹងស្មាធពិនិត្យខ្យល់ដង្ហើមក្នុងរយះពេលមួយម៉ោង ។ សមាធិ នឹងផ្លាស់ប្តូរពិភពលោក ! សមាធិគឺជាការតយុទ្ធនឹងឋាមពលអវិជ្ជមានដែលមាននៅក្នុងខ្លួន « គំនិតអវិជ្ជមាន មិនដែលធ្វើឲ្យជីវិតវិជ្ជមាននោះទេ» ប៉ុន្តែអ្នកដែលបានដឹងពីប្រយោជន៍របស់សមាធិហើយ នៅតែមិនបំពេញសេចក្តីព្យាយាមធ្វើ ក៏ជាសិទ្ធិសេរីភាពបុគ្គល ! ។ ព្រះពុទ្ធបានពន្យល់ថា លោកនេះអ្វីៗមិនត្រូវបានបង្កើតឡើងតែម្តងនោះទេ វាត្រូវបានបង្កើតឡើងរាប់លានដង ហើយបន្តធ្វើដូច្នេះគ្មានទីបញ្ចប់ ដែលនាំឲ្យមានប្រព័ន្ធករកើត និងការបាត់បង់ទៅវិញជាធម្មតា ។ លោកនេះមានតែវិបាកនៃកម្ម មានតែហេតុនិងបច្ច័យប្រព្រឹត្តិទៅ មិនមានសត្វបុគ្គលឡើយ ព្រោះហេតុនេះគេចាំបាច់ណាស់ដែលត្រូវសំអាតចិត្តអាក្រក់ ដើម្បីសេចក្តីសុខនៅអនាគតជាតិ ។

