គ្រូរបស់ពុទ្ធបរិស័ទគឺមានតែព្រះពុទ្ធមួយអង្គគត់

T

គ្រូរបស់ពុទ្ធបរិស័ទគឺមានតែព្រះពុទ្ធមួយអង្គគត់ ការប្រៀនប្រដៅរបស់ព្រះពុទ្ធគឺព្រះត្រ័យបិដក ទាំងអស់គ្នាគ្រាន់តែជួយរំលឹកគ្នាតាមព្រះពុទ្ធដីកា មិនមានអ្វីជារបស់ខ្លួនឡើយ បុគ្គលណាតាំងខ្លួនថាជាគ្រូមិនគួរទេ ។ ការប្រឹងប្រែងដើម្បីបានដល់គោលដៅបញ្ចប់ទុក្ខគឺនិព្វាន ម្នាក់ៗប្រឹងប្រែងរៀងៗខ្លួន ដើម្បីទទួលបានក្តីសុខតាំងពីបច្ចុប្បន្នដល់បរលោកនាយ ។ ថ្ងៃណាមួយអ្នកនឹងសម្លឹងមើលរូបកាយ ដែលមានស្បែកមុខជ្រីវជ្រួញ សក់ស្កូវរញេរញ៉ៃធ្មេញបាក់អស់ពីមាត់ កាយទ្រុឌទ្រោមគ្រាំគ្រាឈឺពឺតចុកចាប់សព្វទីកន្លែង ញាតិជាទីស្រឡាញ់ព្រាត់ប្រាសអស់ទៅ អ្នកអាចនឹងមានអារម្មណ៍ឈឺចាប់ តើការឈឺចាប់នោះវាមកពីណា ? វាកើតមកពីការមិនបានយកចិត្តទុកដាក់ជាមួយការពិតរបស់ជីវិត មិនជិតស្និទ្ធជាមួយជីវិត មិនបានសង្កេតមើលលំហូរនៃពេលវេលារបស់ពិភពលោក ដែលមានលក្ខណះអស់ទៅសូន្យទៅរៀងរាល់ថ្ងៃ អ្នកសំគាល់តែខាងបាន ខាងទៀង ខាងសុខ ខាងខ្លួនដែលមិនមែនជាការពិតនេះឯង ទាន់ខ្លួននៅក្មេងនៅមានការចងចាំបានល្អ មិនគួរឲ្យពេលវេលាកន្លងផុតទៅនោះទេ អ្នកគួរតែរក្សាសីល ធ្វើសមាធិ វិបស្សនាឲ្យបានត្រឹមត្រូវតាមការប្រៀនប្រដៅរបស់ព្រះមានព្រះភាគ ឲ្យបានឃើញការពិតដោយខ្លួនឯងទើបស័ក្តិសម ! ។

Comments