ត្រូវចាំថា

T

ត្រូវចាំថាៈ
១- ស្នេហាដែលមានឋានៈខុសគ្នាតែងនាំមកនូវការឈឺចាប់ ព្រោះតែងតែមើលងាយមើលថោកគ្នា ស្នេហាដែលមានឋានៈស្មើគ្នាទើបមានការគោរពគ្នា ។
២- ទំនាក់ទំនងដែលមានឋានៈ កិត្តិយសនិងអំណាចស្មើគ្នាទើបមានភាពស្មោះត្រង់ ។
៣- សុជីវធម៌ដែលមានឋានៈខុសគ្នា តែងតែប៉ះទង្គិចគ្នាជានិច្ច ។
ព្រះពុទ្ធគឺជាបុគ្គលឯកនៅក្នុងលោក ព្រោះព្រះអង្គបានវាយបំបែកភាពមានះប្រកាន់ទាំងនេះ ដោយការបង្រៀនសត្វលោកឲ្យចេះមើលឃើញការពិតៈ
ក- ជីវិតជាទូទៅកើតពីដី ទឹក ភ្លើង ខ្យល់ ក្នុងរូបកាយឆ្អេះឆ្អាប ស្អុយរលួយដូចៗគ្នា សុទ្ធតែមានទុក្ខដោយ ចាស់ ឈឺ ស្លាប់ដូចគ្នា ។
ខ- បរិសុទ្ធឬសៅហ្មង មិនមែនកើតមកពីពាក្យសម្តីអ្នកដទៃទេ វាកើតមកពីអំពើដែលខ្លួនបានធ្វើ ។

Comments