១- និព្វានមិនមែនជាទីកន្លែងទេ វាគឺជាគុណភាពចិត្តដែលអស់ការប្រកាន់ក្នុងគំនិត ឯឋានសួគ៌ក៏អាចមើលឃើញបានដែរ គឺជាតំបន់ដែលបរិបូណ៌ដោយសីល សមាធិ បញ្ញា ។
២- តើធ្វើដូចម្តេចដើម្បីគ្រប់គ្រងការគិតឲ្យបានល្អ ដើម្បីកុំឲ្យក្លាយទៅជាគំនិតវង្វេងគ្មានទិសដៅ ? តើធ្វើដូចម្តេចដើម្បីថែរក្សាការគិតឲ្យមានប្រយោជន៍ ? ចម្លើយ គឺត្រូវលើកតំកើងការធ្វើសមាធិដែលជាការសិក្សាដើម្បីឆ្លុះបញ្ចាំងពីចលនាចិត្តដោយផ្ទាល់ ដើម្បីបានសម្រេចការត្រាស់ដឹងពីដំណើរជីវិតហើយរួចចាកទុក្ខបាន។

