តណ្ហាគឺជាសេរីភាពរបស់មនុស្ស សេរីភាពគឺជាអំពើដែលមានការទទួលខុសត្រូវ បើវាគ្មានការទទួលខុសត្រូវទេ គេមិនអាចមើលឃើញអ្វីបានពីរដងឡើយ ។ពាក្យសន្យា គឺជាការយល់ព្រមសព្វបែបយ៉ាង ប៉ុន្តែក្រោយពីគេបានក្បត់វារួចហើយនោះ សុំទោសទៅ ! វាគ្មាននៅសល់អ្វីទៀតឡើយ កុំបាច់នៅរង់ចាំអ្វីទៀត គេមិនត្រឡប់មករកអ្នកវិញឡើយ ហេតុនេះតើអ្នកត្រូវដេកឈឺចាប់តែឯងធ្វើអី ? វាមិនសមទាល់តែសោះ ! ។អ្នកមានសេរីភាពក្នុងការជ្រើសរើស តែអ្នកគ្មានសេរីភាពគេចចេញពីផលវិបាកនៃជំរើសរបស់អ្នកទេ ! កុំបាច់បង្ខំឲ្យខ្លួនឯងចាកចេញពីអ្វី ដែលមិនមែនជាកម្មសិទ្ធរបស់ខ្លួននោះអី ជីវិតរបស់យើងមានតែមួយទេ ហេតុអីក៏ចេះតែបំភ្លេចវាចោល ? ហេតុអីក៏មិនចេះថែទាំថ្នាក់ថ្នមវាខ្លះផង ?
ម៉ាអាមនុស្សទើបតែស្គាល់គ្នាសោះ ក៏អោយតំលៃវាដល់ម្លឹងទៅហើយ ត្រង់ម៉ែឪខ្លួនឯងដែលស្គាល់គ្នាតាំងពីតូចទៅទល់នឹងថ្ងៃស្លាប់ យើងបែរជាមើលមិនឃើញ ម៉ែឪពិតជាស៌យខ្លាំងណាស់ដែលកើតបានកូនដូចជារូបអ្នក ! ។

