កុំព្រោះតែលុយ
១.មិត្តភក្តិធ្លាប់រាប់អាន ស្រឡាញ់ចូលចិត្ត ញញឹមប្រិមប្រិយ ស្រដីសាសង សើចក្អាកក្អាយ កុំដោយសារតែលុយ ធ្វើឱ្យបាត់បង់មិត្តភាពដ៏ល្អនេះ។
២.បងប្អូន ជាមនុស្សកើតពីផ្ទៃម្តាយតែមួយ ធ្លាប់ហូបបាយជុំគ្នា និយាយរកគ្នានិងរស់នៅជាមួយគ្នាយ៉ាងកក់ក្តៅ កុំដោយសារតែលុយ ធ្វើឱ្យបាត់បង់បងប្អូន។
៣.ប្តីប្រពន្ធ ជាមនុស្សស្រឡាញ់គ្នា ដឹងសុខទុក្ខ ផលវិបាក រួមសុខរួមទុក្ខជាមួយគ្នារាប់ឆ្នាំ កុំដោយសារតែលុយ ហ៊ានបោះបង់ប្តីឬប្រពន្ធកូនចោល។
៤.កុំដោយសារតែលុយ ហ៊ានក្បត់មិត្តភក្តិ បងប្អូនសាច់ញាតិ ប្តីប្រពន្ធ ក្បត់ឧត្តគតិ ក្បត់ជាតិខ្លួន ក្បត់ខ្លួនឯង។

