រឿងដែលអ្នកត្រូវចាំ!
- កុំច្រណែននឹងក្ដីសុខអ្នកដទៃ តែត្រូវចេះស្វែងរក និងបង្កើតក្ដីសុខឱ្យខ្លួនឯង!
- កុំពេបជ្រាយ ឆ្អិនឆ្អន់ ពេលឃើញគេប្រើរបស់ថ្លៃៗ តែត្រូវខំប្រឹងរក ហើយទិញឱ្យខ្លួឯងបានប្រើដែរ!
- កុំមើលងាយខ្លួនឯង ថ្ងៃនេះយើងស្លៀកពាក់ខោអាវជជុះ នៅផ្ទះ ឬបន្ទប់ជួល តែថ្ងៃណាមួយ យើងក៏អាចមានលទ្ធភាពទិញខោអាវប្រេនៗ ថ្លៃៗ នៅផ្ទះវិឡាធំស្គឹមស្គៃដូចគេដែរ!
ខំប្រឹងរក ខំធ្វើការ ធ្វើយ៉ាងណា ឱ្យខ្លួនឯងមានលទ្ធភាពទិញរបស់ដែលខ្លួនចង់បាន គេមានប្រេន យើងក៏មានប្រេន គេប្រើរបស់ថ្លៃ យើងក៏ប្រើរបស់ថ្លៃដែរ ... តែមានរឿងមួយទៀតដែលសំខាន់បំផុតនោះគឺ កុំបានរបស់ថ្លៃប្រើ មើលងាយរបស់ចាស់ៗកាលពីមុន កុំបានខោអាវល្អ ស្អាត ស្លៀកពាក់ បែរជាខ្ពើមខោអាវជជុះឱ្យសោះ ... យើងមានរបស់ល្អប្រើ តែក៏ត្រូវតែចេះសម្របខ្លួន មានតែពាក្យមួយឃ្លាថា #ចុះសម្រុង របស់ថ្លៃក៏ប្រើបាន ខោអាវជជុះក៏ស្លៀកពាក់កើត ... !!!

